ចេញ​ហើយ​ MV Idol ៥ដួង​​ច្រៀង​រួម​គ្នា​ ពិត​ជា​រំភើប​មិន​សរសើរ​មិន​​បាន

  • 2017-07-21 04:25:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អម្បាញ់មិញ​នេះ​បទ​ថ្មី​នេះ​ចំណងជើង​ "កម្លាំង​ចិត្ត​បេះ​ដូង​ខ្មែរ​" និពន្ធ​ដោយ​លោក​ សួន ពិសិដ្ឋ​ និង​ច្រៀង​ដោយ​តារា​ចម្រៀង​ ៤​នាក់​ផ្សេង​ទៀត​ដូចជា​ ហេង ពិទូ អេដា ប្រុសឡា វង្ស​ តារា​រតនា រួម​ទាំង​លោក​ផង​ដែរ ទើប​តែ​ចេញ​ផ្លូវ​ការ​ហើយ​។

តួយ៉ាង​មួយ​បទ​នេះ​ទម្រាំ​បាន​លេច​ចេញ​ឡើង​អ្នក​និពន្ធ​ សួន​ ពិសិដ្ឋ​ បាន​ឲ្យ​ដឹង​ថា ត្រូវ​ប្រើ​រយៈ​ពេល​ជាង​១​ខែ ព្រោះ​ត្រូវ​ឆ្លង​ទៅ ឆ្លង​មក​ជាមួយ​តារា​ចម្រៀង​ទាំង​៤ រួម​ជាមួយ​នឹង​​ក្រុមហ៊ុន​ស្រាបៀរ​អង្គរ ជាពិសេស​ត្រូវ​ធ្វើ​យ៉ាង​ណា​​ឲ្យ​បទ​នេះ​ចេញ​មក​ឆ្លុះ​បញ្ចាំង​ពី​ស្មារតី​ក៏​ដូចជា​ផ្នត់​គំនិត​នៃ​ការ​ស្រលាញ់​គ្នា​ជា​ធ្លុង​មួយ​ដោយ​មិន​មាន​ការ​បែង​ចែក។​

"ធ្វើយ៉ាង​ណា​មួយ​បទ​នេះ​ឲ្យ​ចេញ​មក ដើម្បី​លើក​ទឹក​ចិត្ត​ ដល់​កីឡា​ករ ម្យ៉ាង​ត្រូវ​ប្រើ​អារម្មណ៍​ពី​តារា​ចម្រៀង​ទាំង​៥​រួម​ទាំង​ខ្ញុំ​ ធ្វើ​ម៉េចឲ្យ​ស៊ី​ទៅ​នឹង​សាច់ភ្លេង​ សារ​ពិសេសៗ ដែល​ពាក់ព័ន្ធ​នឹង​ស្មារតី ឆន្ទៈ​យើង​ជា​ខ្មែរ​តែ​១"។ ម្ចាស់​ពាន​អ្នក​និពន្ធ​ឆ្នើម​ពីរ​ឆ្នាំ​ជាប់​គ្នា​ពី​កម្មវិធី​អាណាចក្រ​តារា​ក្នុង​ឆ្នាំ២០១២ និង​ឆ្នាំ​២០១៣ ថ្លែង។

អ្នក​និពន្ធ​ សួន​ ពិសិដ្ឋ​

​អ្នក​និពន្ធ​ល្បី​ឈ្មោះ​បាន​បញ្ចប់​ការ​សិក្សា​មក​ពី​ប្រទេស កាណាដា បាន​បន្ថែម​ទៀត​ថា​បទ​នេះ​មាន​ចម្រុះ​ចុងចួន​គ្នា​ មាន​ពាក្យ​ ២ ៤ ៦ ៧ ជា​ដើម​ ដែល​ធ្វើឲ្យ​មាន​ការ​ពិបាក​ ព្រោះ​ត្រូវ​ប្រើ​សំឡេង​ខ្ពស់​គ្រប់​កន្លែង​ តែ​តារា​ទាំង​៤​ពួកគេ​សុទ្ធ​តែ​​​មាន​​ភាព​អស្ចារ្យ​ ទេពកោសល្យ​និង​សំឡេង​រៀង​ៗ​ខ្លួន ជាហេតុ​ធ្វើ​ឲ្យ​បទ​នេះ​ចេញ​មក​រលូន។

ចុចអាន៖ បទ​ថ្មី​ ប្រុសឡា-អេដា ប្តូរ​ស្ទីល​ច្រៀងសឹង​តែ​ ១៨០ដឺក្រេ

កុំ​បង្អង់​យូរ​ទស្សនា​ Full MV "កម្លាំង​ចិត្ត​បេះ​ដូង​ខ្មែរ​" ក្នុង​វីដេអូ​ខាង​ក្រោម​ទាំង​អស់​គ្នា៖

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម