បែកធ្លាយព័ត៌មានថា​ Jay Park ចុះ​កុង​ត្រា​ជាមួយ​ផលិតកម្ម​របស់​ប្ដី​ Beyoncé

  • 2017-07-21 10:10:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ព័ត៌មាន​ដ៏​ភ្ញាក់ផ្អើល​មួយ​ទាក់ទង​នឹង​ Jay Park តារា​ចម្រៀង​អាមេរិក​ អតីត​មេក្រុម​ 2PM បាន​ចុះ​កុងត្រា​ជាមួយ​ផលិតកម្ម​របស់​ Jay-Z ស្វាមី​របស់ Beyoncé ដែល​មាន​ឈ្មោះ​ថា​ "Roc Nation”។

Jay Park
ស្វាមី​ Beyoncé

ដំណឹង​ដ៏​រីករាយ​បាន​ខ្ទរខ្ទារ​ នៅ​ពេល​ដែល​ខាង​ផលិតកម្ម​ Roc Nation បាន​បង្ហោះ​លើ​គណនី​ Twitter របស់​ខ្លួន​ដោយ​បាន​បញ្ជាក់​ថា​ តារា​ចម្រៀង​វ័យ​ ៣០​ឆ្នាំ​រូបនេះ​ បាន​ចុះ​កុងត្រា​ជាមួយ​ផលិតកម្ម​ជា​ផ្លូវការ​ហើយ។

យ៉ាងណា​មិញ​ក្នុង​ ផលិតកម្ម​ Roc Nation មាន​តារា​ល្បីៗ​ជា​ច្រើន​ដូចជា​ Big Sean, Future, J.Cole, Rihanna, Shakira, T.I. និង DJ Khaled ជាដើម។

សមត្ថភាពរបស់​ Jay Park ធ្វើ​ឲ្យ​មហាជន​ជា​ច្រើន​ស្ញប់ស្ញែង​ ក្រោយ​បាន​វិវត្ត​ន៍ខ្លួន​ជា​តារា​ចម្រៀង​ទោល​ ហើយ​ពេល​នេះ​លោក​បាន​ឈាន​ជើង​ចូល​ក្នុង​ផលិតកម្មដ៏​ល្បី​ខាង​ប៉ែក​អឺរ៉ុប​ទៀត ដូចនេះ​ប្រជាប្រិយ​ភាព​របស់​លោក​ នឹង​កាន់​តែ​កើនឡើង​ខ្លាំង​ជាង​មុន​ទៀត៕

ចុចអាន៖

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី