មក​ស្គាល់​អត្ថន័យពាក្យ "EXIF" ដែល​មាននៅ​លើ​ម៉ាស៊ីន​ថតរូប​

  • 2017-07-23 01:51:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

EXIF (Exchangeable Image File)​ ​ជា​បច្ចេកវិទ្យា​ទិន្នន័យ​ដែល​កាមេរ៉ា​ឌីជីថល​ ​ស្មាតហ្វូន​ ​និង​ម៉ាស៊ីន​ស្កេន​ប្រើ​ប្រាស់​សម្រាប់​រក្សា​គុណភាព​រូប​ដែល​ផលិត​ដោយ​ទម្រង់​ ​JPEG​ ​និងTIFT។ វា​សម្រាប់​បង្ហាញ​ព័ត៌មាន​ផ្សេងៗ​អំពី​រូបភាព ពេល​អ្នក​ថតរូប​ក្នុង​ទម្រង់ JPEG ឬ TIFF format។ កាមេរ៉ា​ភាគច្រើន support EXIF។

ទិន្នន័យ EXIF មាន​សារៈសំខាន់​ណាស់ ដោយសារ​អ្នក​អាច​ស្វែងយល់​ពី settingលើ​កាមេរ៉ា​ដែល​អ្នក​បាន​ប្រើប្រាស់ សម្រាប់​រូបភាព​នីមួយៗ​ ដែល​អាច​ជួយ​ពង្រឹង​សមត្ថភាព​ក្នុង​ការ​ថត​រូប​កាន់​តែ​ល្អ​ប្រសើរ ជា​ពិសេស​សម្រាប់​អ្នក​ថត​រូប​ថ្មី​។ ដូច្នេះ អ្នក​អាច​ថែម​ថយ​នូវ​ចំនួន​នៃ setting ផ្សេងៗ ពេល​ថត​លើក​ក្រោយ​ដែល​ស្ថិត​នៅ​ស្ថានភាព​ស្រដៀង​គ្នា​នៃ​រូបភាព​ទាំងនោះ​។

អ្នក​ក៏​អាច​ពិនិត្យ​មើល​ទិន្នន័យ EXIF តាម​បី​របៀប​​ផ្សេង​ទៀត​ដូចឧទាហរណ៍​ខាងក្រោម​៖

១) លើ​កាមេរ៉ា​

អ្នក​អាច​ចុច​ប៊ូតុង info ពេល​កាមេរ៉ា​ស្ថិត​លើ preview mode (ពិនិត្យ​មើល​រូបភាព​ដែល​បាន​ថត​រួច​) វា​នឹង​បង្ហាញ​នូវ​បណ្ដុំ​ព័ត៌មាន​អំពី​រូបភាព​រួមមាន shutter speed, aperture, កាលបរិច្ឆេទ និង​ពេលវេលា ។ល។

២) លើ​កុំព្យូទ័រ​

អ្នក​អាច right click លើ file រូបភាព រួច​ចុច Get Info សម្រាប់ Mac និង Properties សម្រាប់ Window អ្នក​នឹង​ឃើញ​ព័ត៌មាន​ទាំងនោះ​។ វា​មិន​បាន​ផ្តល់​នូវ​ទិន្នន័យ EXIF ទាំងអស់​នោះ​ទេ ប៉ុន្តែ​អ្នក​អាច​ឃើញ​ព័ត៌មាន​ខ្លះ​ដែរ​។

៣) លើ​កម្មវិធី​កាត់ត​រូបភាព​

អ្នក​អាច​បើក​រូបភាព​ជា​មួយ​កម្មវិធី Photoshop > File > File Info អ្នក​អាច​ពិនិត្យ​ទិន្នន័យ​តាម​ពីរ​ប្រភេទ General និង EXIF រួច​ជ្រើសរើស​យក EXIF។ អ្នក​នឹង​អាច​ឃើញ​នូវ​ទិន្នន័យ និងsetting ដែល​អ្នក​ប្រើប្រាស់​លើ​កាមេរ៉ា រួមមាន resolution, កាលបរិច្ឆេទ, shutter speed, ISO និង aperture ហើយ​បើសិនជា scroll ចុះ​បន្តិច អ្នក​ក៏​អាច​ដឹង​ពី​ចំនួន focal length ដែល​អ្នក​បាន​ប្រើ​ផង​ដែរ​៕

ប្រភព៖ Digital Photography School   ប្រែសម្រួល​៖ ប៊ុន ធឿន

អត្ថបទថ្មី