សម្រាលកូន​ដោយ​វះកាត់​រួច តើ​ពេល​ណា​ទើប​អាច​ងូតទឹក​បាន?

  • 2017-07-23 03:27:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ត្រឡប់​ទៅផ្ទះ​វិញ​ជាមួយ​កូន​ដែល​សម្រាល​រួច​តាម​រយៈ​ការវះកាត់ គឺជា​រឿង​ដែល​សប្បាយចិត្ត​បំផុត​។ រយៈពេល​នៃ​ការ​ពរ​ពោះ និង​សម្រាលកូន​ត្រូវបាន​បញ្ចប់ ហើយ​អ្នក​ក៏​ត្រៀម​ខ្លួន​សម្រាប់​ចាប់ផ្តើម​ជីវិត​ជា​ម្តាយ​គេ​ដែរ​។ យ៉ាងណាមិញ ភាព​មិន​ស្រួល​ក្នុង​ខ្លួន​ដោយសារ​តែ​វះកាត់​នៅតែ​មាន​រហូត​ដល់​របួស​ជា​ទាំងស្រុង​។

​ក្រោយ​ពី​ចេញ​ពី​មន្ទីរពេទ្យ​រួច រឿង​ទី​ពីរ​ដែល​ម្តាយ​តែងតែ​ចង់​ធ្វើ​នោះ​គឺ សម្រាក និង​គេង​ឲ្យបាន​ឆ្អែត​។ ប៉ុន្តែ​រឿង​ដំបូង​គេ​វិញ​គឺ​ចង់​ងូតទឹក​ក្តៅ​ដើម្បី​លាង​សម្អាតខ្លួន និង​បំបាត់​ស្ត្រេ​ស​។ ប៉ុន្តែ ការ​ងូតទឹក​ក្រោយពី​វះកាត់​រួច​ប្រហែល​មិនមែន​ជា​រឿង​ត្រូវ​ធ្វើ​ភ្លាម​ឡើយ​។ ករណី​នេះ​ភាគច្រើន គ្រូពេទ្យ​នឹង​ណែនាំ​ឲ្យ​អ្នក​ពន្យា​ពេល​ងូតទឹក​យូរ​បំផុត ១០​ថ្ងៃ ឬ​រហូត​ដល់រ​បួស​ជា​សិន ព្រោះ​បើសិនជា​មិន​អញ្ចឹង​ទេ មេរោគ​អាច​នឹង​ឆ្លង​តាម​របួស​ដែល​វះ​នោះ​បាន​។

​អ្នក​ប្រហែលជា​អាច​ងូតទឹក​នៅ​មន្ទីរពេទ្យ​បាន​ក្រោយ​ពី​កាត់​ជេស​នៅ​របួស​រួច ដែល​ជា​ទូទៅ​នៅ​រយៈពេល ៣ ទៅ​៤​ថ្ងៃក្រោយ ប៉ុន្តែ​របួស​ដែល​ដេរ​នេះ​ច្រើន​តែ​ត្រូវការ​ពេលវេលា​ជា​លឿន​បំផុត ក៏​៧​ថ្ងៃ​ដែរ​។ ទោះបីជា​ជេស​ត្រូវ​បាន​កាត់ចេញ​ក៏ដោយ ក៏​មិន​ត្រូវ​ព្យាយាម​អេស​វា​ដែរ ព្រោះ​អាច​នឹង​បង្ក​ការ​ប៉ះ​ទង្គិច​កាន់​តែខ្លាំង ហើយ​របួស​នឹង​ក្រ​ជា​ដែរ​។ ​ គ្រូពេទ្យ​គឺ​ជា​មនុស្ស​ដែល​សំខាន់​បំផុត​ដែល​ត្រូវ​ពិគ្រោះ​បើសិនជា​អ្នក​មិន​ច្បាស់​អំពី​អ្វី​មួយ​។ ការ​ជា​ឡើងវិញ​ពី​ការ​សម្រាលកូន​គឺជា​ពេលវេលា​ដ៏​សំខាន់​មួយ​ដែល​រាង​កាង​ត្រូវការ​សម្រាក និង​ជា​សះ​របួស​។ ការ​ញ៉ាំ​អាហារ​ផ្តល់​សុខភាព និង​គេង​គ្រប់គ្រាន់​គឺជា​អ្វី​ដែល​ធ្វើ​ឲ្យ​របួស​ឆាប់​ជា​៕

ចុចអាន៖

ផ្ដល់សិទ្ធិ​ដោយ៖ Health