ពង​កោ​ក​ដែល​មិន​បាន​ព្យាបាល អាច​មាន​ផលវិបាក​អ្វី​ខ្លះ?

  • 2017-07-23 03:42:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពង​កោ​ក​មាន​ន័យ​ថា ជា​ការ​រីក​ធំ​របស់​សរសៃ​វ៉ែន​ចេញពី​ពងស្វាស​ក្នុង​ថង់​ពងស្វាស​។ ជំងឺ​នេះ​ស្រដៀង​គ្នា​នឹង​ការ​រីក​ធំ​របស់​សរសៃឈាម​វ៉ែន​នៅ​ជើង​ដែរ​។

​ជំងឺ​ពង​កោ​ក​ច្រើន​តែ​ធ្វើ​ឱ្យ​ថយ​ចុះ​ការផលិត​មេ​ជីវិត​ឈ្មោល និង​បន្ថយ​គុណភាព​របស់​មេ​ជីវិត​ឈ្មោល ដែល​នាំ​ឱ្យ​មិន​អាច​មាន​កូន​បាន​។ ទោះបីជា​យ៉ាងណា​ក៏ដោយ មិនមែន​ជំងឺ​ពង​កោ​ក​ទាំងអស់​សុទ្ធតែ​ប៉ះពាល់​លើ​ការផលិត​មេ​ជីវិត​ឈ្មោល​នោះ​ទេ​។ ជំ​ង​ពង​កោ​ក​ក៏​អាច​ធ្វើឲ្យ​ពងស្វាស​ខ្សោយ លូតលាស់​ធម្មតា ឬ​ស្វិត​ដែរ​។ ​ ផលវិបាក​នៃ​ពង​កោ​ក​អាច​មាន​ដូចជា​៖

•​ ​ស្វិត​ពងស្វាស​ដែល​មាន​បញ្ហា​នោះ​

•​ ​មិន​អាច​មាន​កូន​បាន ព្រោះ​សីតុណ្ហភាព​ក្នុង​ពងស្វាស​ខ្ពស់​ពេក ដូច្នេះ​វា​នឹង​ប៉ះពាល់​ដល់​ការ​បង្កើត​មេ​ជីវិត​ឈ្មោល ចលនា និង​មុខងារ​របស់​វា​៕

ចុចអាន៖

ផ្ដល់សិទ្ធិ​ដោយ៖ Health

អត្ថបទថ្មី