ស្មាតហ្វូនចាំបាច់ត្រូវតែប្រើប្លាស្ទិកការពារអេក្រង់មែនទេ?
- 2017-07-24 04:39:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្មាតហ្វូនចាំបាច់ត្រូវតែប្រើប្លាស្ទិកការពារអេក្រង់មែនទេ?
ចន្លោះមិនឃើញ
ព្រោះតែតម្លៃ និងតម្រូវការថែទាំក្នុងការប្រើប្រាស់ ម្ចាស់ស្មាតហ្វូនស្ទើរគ្រប់រូបបានជ្រើសរើសប្រើប្លាស្ទិកបន្ថែមសម្រាប់ការពារអេក្រង់ ខណៈអ្នកជំនាញខ្លះលើកថា ការធ្វើដូចនេះមិនចាំបាច់នោះទេ។
អេក្រង់ស្មាតហ្វូន (តម្លៃមធ្យមឡើង) ត្រូវផលិតស្រោបដោយសារធាតុការពាររួចជាស្រេច ជាពិសេសប្រភេទ Gorilla Glass ដែលធន់នឹងការឆ្កូត កកិតដោយធូលីដី ឬអាចកូតនឹងវត្ថុរឹងៗបានផងដែរ។
គុណវិបត្តិនៃការប្រើប្រាស់ប្លាស្ទិកការពារអេក្រង់ គឺមិនអាចឲ្យអ្នកប្រើប្រាស់ជួបផ្ទាល់នឹងបទពិសោធន៍ និងសមត្ថភាពពិតរបស់ស្មាតហ្វូននានាដែលផលិតបំពាក់បច្ចេកវិទ្យាទំនើបៗសម្រាប់សម្រួលការរស់នៅប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់។
ដោយឡែក ទោះជាមានគុណវិបត្តិបន្តិចបន្តួច ប៉ុន្តែសម្រាប់ប្រិយមិត្តដែលនិយមប្រើប្រាស់ស្មាតហ្វូនតាមកន្លែងដែលមានធូលីដីច្រើន គឺគួរណាស់តែប្រើប្រាស់ប្លាស្ទិកការពារអេក្រង់ ព្រោះដើម្បីប្រាកដឲ្យបាននូវសុវត្ថិភាពស្មាតហ្វូនដែលមានតម្លៃរាប់រយដុល្លារនោះ៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...
ចុចអានបន្ត ៖