ចន ច័ន្ទលក្ខិណា បើក​ផលិត​កម្ម​មួយ​​ភ្លែត បន្ទាប់ពីជាប់ជាប្រធានសមាគមសិល្បករខ្មែរ

  • 2017-07-24 07:36:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រឿង​ថ្មី​​គួរ​ឲ្យ​ចាប់​អារម្មណ​ដែល​ប្រធាន​សមាគម​សិល្ប​ករ​ខ្មែរ​ អ្នកនាង ចន ច័ន្ទលក្ខិណា បាន​សម្រេច​ចិត្ត​​បើក​ផលិត​កម្ម​​​​​ថ្មី​មួយ​ដើម្បី​​លើក​ស្ទួយ​វិស័យ​ភាព​យន្ត​ខ្មែរ​។

ប្រធាន​​សមាគម​​សិល្បករ​ខ្មែរ​រូប​នេះ​ បាន​ប្រាប់​ Sabay ថា៖"​ ចាស​អូន​នៅ​ពេល​នេះ​ បង​បើក​ផលិត​កម្ម​ខ្លួន​ឯង​ គ្រោង​នឹង​ដំណើរ​ការ​នៅ​ដើម​ខែ​ ៨ ខាង​មុខ​នេះ​។ និយាយ​ទៅ​ចូល​ដល់​ខែ​៨ យើង​ចាប់​ផ្ដើម​ថត​​ភាព​យន្ត​ខ្នាត​ធំ​មួយ​រឿង​ ត្រៀម​ចាក់​បញ្ចាំង​នៅ​រោង​កុន​"។

ចំពោះ​ផលិត​កម្ម​ថ្មី​នេះ​ អ្នកនាង ចន ច័ន្ទលក្ខិណា សុំ​មិន​បញ្ចេញ​ឈ្មោះ​ ​ព្រោះ​ពេល​នេះ​ពុង​តែ​សុំ​ច្បាប់​ពី​ក្រសួង​​ រង​ចាំ​ក្រសួង​ចេញ​លិខិត​អនុញ្ញាត​នៅ​ពេល​ណា នឹង​ធ្វើ​ការ​ប្រកាស​ឈ្មោះ​ផលិតកម្ម​ថ្មី​របស់​ខ្លួន​ភ្លាម​ៗ​តែ​ម្ដង​​។ ចំណែក​ឯ​ដើម​ទុន​ក្នុង​ការ​​ចំណាយ​លើ​ផលិត​កម្ម​ថ្មី​នេះ​​ នាង​មិន​អាច​បញ្ជាក់​​ថា​ត្រូវ​ចាយ​ទុន​អស់​ប៉ុន្មាន​នោះ​ទេ​ អ្វី​គ្រប់​យ៉ាង​គឺ​ស្ថិត​នៅ​លើ​ការ​ស្ទាប​ស្ទង​ជា​មុន​សិន​​។​​​ ​ “ខ្ញុំ​​សុំ​លាក់​ឈ្មោះ​ផលិតកម្ម​សិន​ ដោយ​សារ​តែ​យើង​កំពុង​តែ​សុំ​ច្បាប់​ពី​ក្រសួង​ ហើយ​ខ្ញុំ​គិត​ថា​ប្រសិន​បើ​ផលិត​កម្ម​ ខ្ញុំ​ដំណើរ​ការ​អាច​ ធ្វើ​ឲ្យ​សិល្បករ​ខ្មែរ​មាន​ការ​ងារ​ធ្វើ​ កាន់​តែ​ច្រើន​ជាង​មុន​ទាំង​អ្នក​ថត​ និង​អ្នក​ដឹក​នាំ​សម្ដែង​រឿង​។ មួយ​វិញ​​អាច​លើក​ស្ទួយ​ភាព​យន្ត​ខ្មែរ​បាន​មួយ​កម្រិត​​ថែម​ទៀត​"។

ការ​បើក​ផលិត​កម្ម​ថ្មី​នេះ​ អ្នក​នាង ចន ច័ន្ទ​លក្ខិណា មិន​រំពឹង​ជោគ​ជ័យ​១០០ ភាគ​រយ​នោះ​ទេ​ ព្រោះ​កន្លង​មក​ធ្លាប់​តែ​ធ្វើ​ជា​តារា​សម្ដែង​ នៅ​ពេល​ឲ្យ​មក​ធ្វើ​ជា​ចាង​ហ្វាង​ផលិតកម្ម​បែប​នេះ​មាន​ផល​​លំបាក​មួយ​ចំនួន​សម្រាប់​នាង​។ តែ​ទោះ​បី​ជា​យ៉ាង​ណា​អតីត​​ប្រពន្ធ​ យុត្ថារ៉ា ឆាន់នី ​រូប​នេះ​នឹង​ខិត​ខំ​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​សមត្ថភាព​ដែល​អាច​ធ្វើ​ទៅ​បាន​៕

ចុចអាន៖ញាក់សាក់ ពេលឃើញ​ម៉ូដឡាន​ទំនើបៗដែ​ល​ Kylie Jenner កំពុង​កាន់​កាប់​!

ចុចអាន៖ហេតុផលអ្វីដែល​​ យ៉ាងគួ និងសៀវ​​ឡុង​នី ដាច់​ចិត្ត​ថត​រឿង​រួម​គ្នា​ជាថ្មី ក្រោយ​រៀបការ​ ៨​ឆ្នាំ​?

ចុចអាន៖រក​ឃើញ​ជយលាភី​លេខ​១​​​ ប្រលង​ចម្រៀង​ភាសា​ជប៉ុន​លើក​ទី​​៨​ ​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទថ្មី