​រូបរាង​សម្រេចចុង​ក្រោយ​នៃ iPhone 8 តម្លៃ​ ១ ១០០ ដុល្លារ

  • 2017-07-25 01:55:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ម្សិលមិញ​មាន​ការ​ប្រកាស​ចេញ​ឲ្យ​ដឹង​ពី​តម្លៃ​ iPhone 8 ដោយ​​អាច​មាន​តម្លៃ​ចាប់​ពី​ ១ ១០០ ដុល្លារ ទៅ ១ ២០០ ដុល្លារ​ អាស្រ័យ​លើ​ទំហំ​អង្គ​ផ្ទុក​ទិន្នន័យ។ ថ្ងៃ​នេះ​ក៏​មាន​ការ​បញ្ចេញ​រូបរាង​ Render ថ្មី​ជា​បន្ត​ទៀត​ដែល​អះអាង​ថា​ជា​ការ​រចនា​សម្រេច​​ចុង​ក្រោយ​សម្រាប់​ iPhone 8 ដោយ​នឹង​មិន​មាន​ការ​កែ​ប្រែ​អ្វី​ទៀត​ឡើយ។

ដូច​ដែល​ឃើញ​ក្នុង​រូបភាព​អ៊ីចឹង​​ស៊ុម​ជុំវិញ​អេក្រង់​ OLED ទំហំ ៥,៨ អ៊ីញ​ មាន​កម្រាស់​ស្ដើង។ នៅ​ផ្នែក​កណ្ដាល​ខាង​លើ​នៃ​ផ្ទៃ​អេក្រង់​ជា​ទីតាំង​​សម្រាប់​ដាក់​ Sensor និង កាមេរ៉ា។ ចំណែក​នៅ​ជុំវិញ​នោះ​ជា​អេក្រង់​សម្រាប់​បង្ហាញ​​សេវា​ទូរសព្ទ, កម្រិត​ថ្ម និង ព័ត៌មាន​ដទៃ​ទៀត។ ចំពោះ​ប៊ូតុង​ Power ស្ថិត​នៅ​ទីតាំង​ដដែល​ ប៉ុន្តែ​មាន​ទំហំ​ធំ​ជាង​មុន ដោយ​គេ​សង្ស័យ​ថា​អាច​នឹង​មាន​បំពាក់​​នូវ​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ។

ចំណុច​ផ្សេងៗ​ទៀត​ដែល​បង្ហាញ​ក្នុង​រូបភាព​រួម​មាន​រន្ធ​បំពង​សំឡេង​ប្រភេទ​ស្តេរ៉េអូ, រន្ធ​ Lighting សម្រាប់​ដោត​កាស​ និង ឆ្នាំង​សាក និង កាមេរ៉ា​ភ្លោះ​រចនាបថ​បញ្ឈរ។ យ៉ាង​ណាៗ​កុំ​ទាន់​ជឿជាក់​នឹង​រូបរាង​ខាង​លើ​ថា​ជា​ iPhone 8 ១០០%​អី​ ព្រោះ​ថា​មិន​ទាន់​អាច​ទទួល​យក​បាន​ជា​ផ្លូវ​ការ​ឡើយ ពោល​មាន​តែ​រង់ចាំ​ដល់​ការ​​ប្រកាស​ចេញ​ដោយ Apple ផ្ទាល់​ប៉ុណ្ណោះ៕​​​​​

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអាន៖

ប្រភព៖ Forbes   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី