Toyota​ ​បង្វែរ​​ផលិត​រថយន្ត​អគ្គិសនី​ក្នុង​ប្រទេស​ចិន​ ​នា​ដើម​ឆ្នាំ ២០១៩

  • 2017-07-25 02:15:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​សារព័ត៌មាន Nikkei បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន Toyota អាច​ចាប់​ផ្ដើម​ផលិត​រថយន្ត​អគ្គិសនី​ក្នុង​ប្រទេស​ចិន នា​ដើម​ឆ្នាំ ២០១៩។

ដោយ​ឡែក​ ​កាល​ពី​ឆ្នាំ ២០១២ កន្លង​ទៅ Toyota ក៏​ធ្លាប់​ប្រកាស​បង្ហាញ​រថយន្ត RAV4 EV ជា​ប្រភេទ​រថយន្ត​អគ្គិសនី SUV ដែល​បំពាក់​នូវ​ថ្ម Lithium-ion ដែល​ទិញ​ពី Teslaប៉ុន្តែ​លក់​ដាច់​បាន​ត្រឹម ២,៥០០ គ្រឿង​ប៉ុណ្ណោះ រហូត​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ជប៉ុន​មួយ​នេះ បាន​ផ្អាក​ការ​ផលិត​ចោល​មួយ​រយៈ។ យ៉ាងណាមិញ​រថយន្ត​ដែល​ត្រៀម​ផលិត​សារ​ជា​ថ្មី​នោះ អាច​មាន​លក់​តែ​ក្នុង​ប្រទេស​ចិន​ ហើយ​មាន​ចំនួន​កំណត់​ថែម​ទៀត​ផង។

ទន្ទឹម​នឹង​ប្រទេស​ចិន ក៏​ដូច​ទីផ្សារ​ដទៃ កំពុង​អនុវត្ត​លើ​ច្បាប់​តឹងតែង​ផ្នែក​បរិស្ថាន ប្រជាជន​ចិន​ក៏​បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​ផលិត​រថយន្ត​ធំៗ គួរ​ប្រាកដ​ថា​នឹង​ផលិត​តែ​រថយន្ត​អគ្គិសនី ជាមួយ​រថយន្ត​ Hybrid តែ​ប៉ុណ្ណោះ។​ អ្នក​នាំ​ពាក្យ​ក្រុមហ៊ុន Toyota លោក Ryo Sakai បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​យើង​កំពុង​ស្ថិត​ក្នុង​គម្រោង​ត្រៀម​បង្ហាញ​រថយន្ត EVs នៅ​ប្រទេស​ចិន​នា​ប៉ុន្មាន​ឆ្នាំ​បន្ទាប់។

រំលឹក​ថា​កន្លង​ទៅ Toyota ក៏​បាន​សម្លឹង​ពី​គម្រោង​រថយន្ត​ហោះ​លើ​អាកាស ដែល​ក្រុមហ៊ុន​បាន​វិនិយោគ​ប្រមាណ ៤០ លាន​យេន (៣៥២,៩៨២ ដុល្លារ) លើ​គម្រោង Skydrive ដែល​ដឹក​នាំ​ដោយ​ក្រុម Cartivator។ ក្រោយ​សិក្សា​ចប់​ ពួក​គេ​អាច​នឹង​បង្ហាញ​រថយន្ត​នោះ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​ក្ដៅ ក្នុង​ទីក្រុង​តូក្យូ នា​ឆ្នាំ ២០២០៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ ibtimes   ប្រែសម្រួល ​៖ កៅ រក្សា​

អត្ថបទពេញនិយម