គ្រូ​ជម្រើស​ជាតិ ៖ ក្នុង​ក្រុម U23 ពលរដ្ឋ មាន​​បច្ចេកទេស​ច្រើន​ជាង​គេ

  • 2017-07-25 02:51:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Leonardo Vitorino គ្រូ​ជម្រើស​ជាតិ និង​គ្រូ U23 កម្ពុជា​បង្ហើប​ថា ​ក្នុង​​ចំណោម​កីឡាករ​យុវជន​ជម្រើស​ជាតិ​ក្រោម​អាយុ ២៣​ឆ្នាំ​កម្ពុជា​កីឡាករ ច្រឹង ពលរដ្ឋ ​មាន​​បទ​ពិសោធ​ច្រើន​ជាង​គេ និង​អាច​ផ្ដល់​ការ​ទុក​ចិត្ត​ដល់​ក្រុម​​ក្នុង​ការ​ទាត់​បាល់​ពិន័យ​ ១១​ម៉ែត្រ ឬ​ទាត់​បាល់​ពិន័យ​ផ្សេងៗ។

លោក Leonardo Vitorino (មុខ​គេ)

​​គ្រូ​បង្វឹក​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​ពលរដ្ឋ ជា​កីឡាករ​ម្នាក់​ទទួល​ការ​បណ្ដុះ​បណ្ដាល​ផ្នែក​ទាត់​បាល់​ពិន័យ​​ផ្សេង​ៗ ឬ​ទាត់​បាល់​ពិន័យ ១១​ម៉ែត្រ​ជា​ដើម។ មែន​ទែន​ទៅ​ការ​ផ្ដល់​ឱកាស​ឲ្យ​កីឡាករ​រូប​នេះ​ទាត់​បាល់​ពិន័យ ១១​ម៉ែត្រ​កាល​ប៉ះ​ ហ្វីលីពីន​ នោះ​គឺ​មក​ពី​គេ​ហាត់​រៀង​ទាត់​បាល់​ពិន័យ​ទាំង​នេះ​កន្លង​មក​​រាល់​ថ្ងៃ។

​លោក​បន្ថែម​ថា ប៉ុន្តែ​ទោះ​ការ​ទាត់​បាល់​ពិន័យ​​ ១១​ម៉ែត្រ​ទល់​​ ហ្វីលីពីន​ មិន​បាន​សម្រេច​ក្ដី​ក៏​លោក​មិន​មាន​គំនិត​បន្ទោស​ទៅ​លើ​ ពលរដ្ឋ ឡើយ។ លោក​គិត​ថា កំហុស​ដែល​កើត​ឡើង​ដោយ​ការ​​ប្រឹងប្រែង​ពិត​ប្រាកដ​វា​ នឹង​អាច​កែប្រែ​​មក​ជា​ល្អ​វិញ​បាន​ឲ្យ​តែ​កីឡាករ​គ្រប់​រូប​មាន​ចិត្ត​ចង់​ធ្វើ​វា។

​ការ​ប្រកួត​ទល់​ហ្វីលីពីន​នោះ​គឺ​ U23 កម្ពុជា​យក​ឈ្នះ U23 ហ្វីលីពីន ១-០ ប៉ុន្តែ​កម្ពុជា​ទទួល​បាន​ឱកាស​ផ្ដល់​បាល់​ពិន័យ​១១​ម៉ែត្រ​នា​កំឡុង​ចុង​វគ្គ​ទី​១ ដែល​ទាត់​ដោយ​ ច្រឹង ពលរដ្ឋ ប៉ុន្តែ​ធ្វើ​មិន​បាន​សម្រេច។ ​រហូត​ដល់​នាទី​៥៩ ទើប សុខ សំណាង រក​បាន​មួយ​គ្រាប់​ជួយ​កម្ពុជា​យក​ឈ្នះ ១-០ ៕​​

ច្រឹង ពលរដ្ឋ (លេខ ១៦)

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​