កម្មវិធី​ទូរសព្ទ​ល្អៗ​ពីរ​​ ​សុទ្ធ​តែ​ឈ្នះ​មេដាយ តែ​អត់​សូវ​មាន​អ្នក​ដឹង

  • 2017-07-25 03:33:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី Cambodian Driving Test ឬ​កម្មវិធី​តេស្ត​សមត្ថភាព​បើក​បរ​សាកល្បង និង​កម្មវិធី Cambodia Driving Rules ឬ​កម្មវិធី​ច្បាប់​ចរាចរណ៍​ផ្លូវគោក សុទ្ធ​តែ​ជា​កម្មវិធី​ល្អៗ​សម្រាប់​ដាក់​ឲ្យ​ប្រើប្រាស់​ដោយ​ឥត​គិត​ថ្លៃ ហើយ​ថែម​ទាំង​បាន​ឈ្នះ​មេដាយ​រៀង​ខ្លួន​ផង​ដែរ។

កម្មវិធី Cambodian Driving Test

ជា​កម្មវិធី​ដែល​បង្កើត​ឡើង​ដោយ​ក្រុម​និស្សិត​ថា្នក់​វិទ្យាសាស្រ្ត​កុំព្យូទ័រ​រៀន​ឆ្នាំ​ទី ៣ នៃ​សាកល​វិទ្យាល័យ​ន័រតុន ដែល​បាន​ឈ្នះ​មេដាយ​សំរិទ្ធ​ពី​ប្រទេស​ម៉ាឡេស៊ី​ក្នុង​កម្មវិធី​ការ​ប្រកួត​ការ​ស្រាវ​ជ្រាវ​ និង​ការ​បង្កើត​ថ្មី​ផ្នែក​វិទ្យាសាស្ត្រ (IDRIS 2017) នា​ពេល​កន្លង​ទៅ​ថ្មីៗ។

​លក្ខណៈ​ពិសេស​នៃ​កម្មវិធី (Cambodian Driving Test) អាច​ឲ្យ​អ្នក​សាកល្បង​ដឹង​ថា មាន​សមត្ថភាព​ប្រលង​ជាប់ ឬ​ធ្លាក់ ព្រម​ទាំង​មាន​សំណួរ​ចម្លើយ និង​ការ​ប្រលង​សាកល្បង​ចំណេះដឹង​ទូទៅ​ទាក់​ទង​នឹង​ច្បាប់​មុន​ចូល​ប្រលង​មែន​ទែន។

អាច​ដោនឡូត​បាន​ដោយ​ឥត​គិត​ថ្លៃ​លើ App Store និង Play Store

កម្មវិធី Cambodia Driving Rules

ជា​កម្មវិធី​​បង្កើត​ឡើង​ដោយ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន ដែល​បាន​ឈ្នះ​មេដាយ​សំរិទ្ធ​ដូច​គ្នា និង​ទទួល​បាន​ទឹក​ប្រាក់​ចំនួន ១ ០០០ ដុល្លារ​បន្ថែម​ទៀត​ក្នុង​ការ​ប្រកួត​កម្មវិធី Cambodia ICT Award 2017 ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

កម្មវិធី​នេះ​រួម​ជាមួយ ​ប្រព័ន្ធ​ចុះ​បញ្ជី​យានយន្ត​​អនឡាញ ​មាន​លក្ខណៈ​ពិសេស​ជា​ប្រពន្ធ័​ថ្មី​មួយ​​អនុញ្ញាតិ​ឲ្យ​ពល​រដ្ឋ​ចុះ​ឈ្មោះ​រថយន្ត​របស់​ពួក​គេ​តាម​រយៈ​អនឡាញ ដែល​ជួយ​សន្សំ​សំចៃ​ពេល​វេលា ថវិការ​និង​លុប​បំបាត់​ជា​លំដាប់​នូវការ​បង់​ប្រាក់​ក្រៅ​ផ្លូវការ។ ការ​ចុះ​ឈ្មោះ​និង​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធើណិត មួយ​ថ្ងៃ​​ ​ឬ​ពីរ​ថ្ងៃ​ក្រោយ​មក ប្រជា​ពល​រដ្ឋ​អាច​ទទួល​បាន​ប័ណ្ណ​សំគាល់​យានយន្ត និង​​ស្លាក​លេខ។

អាច​ដោនឡូត​បាន​ដោយ​ឥត​គិត​ថ្លៃ​លើ App និង Play Store

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី