ចូលមើល ភូមិគ្រឹះរបស់អតីតអង្គម្ចាស់អារ៉ាប់ ដែលមានតម្លៃរាប់លានដុល្លារ
- 2017-07-25 08:08:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលមើល ភូមិគ្រឹះរបស់អតីតអង្គម្ចាស់អារ៉ាប់ ដែលមានតម្លៃរាប់លានដុល្លារ
ចន្លោះមិនឃើញ
ស្ថិតនៅក្នុងសហគមន៍លំនៅឋាន River Oaks នៃទីក្រុង Houston រដ្ឋ Texas សហរដ្ឋអាមេរិក ភូមិគ្រឹះដ៏ធំស្កឹមស្កៃមួយខ្នង បានសាងសង់ឡើងសម្រាប់ ព្រះអង្គម្ចាស់អារ៉ាប់ Abdulrahman bin Faisal នៅចុងទសវត្សឆ្នាំ១៩៨០។
ឈរនៅលើផ្ទៃដីទំហំ ២ ២៣០ ម៉ែត្រការ៉េ វាគឺជាភូមិគ្រឹះសម្រាប់រស់នៅដ៏អស្ចារ្យ និងថ្លៃបំផុតមួយ នៅទីក្រុង Houston។ វាមានតម្លៃរហូតដល់ទៅ ២០ លានដុល្លារ ដោយក្នុងនោះរួមមាន បន្ទប់គេង ៩ , បន្ទប់ទឹក ១១ , បន្ទប់ទទួលភ្ញៀវ , បន្ទប់ហាត់ប្រាណ , បន្ទប់សូណា និង ផ្នែកដាច់ដោយឡែកជាច្រើនទៀតផង។
មិនតែប៉ុណ្ណោះ ភូមិគ្រឹះដ៏ស្រស់ស្អាតនោះ មានទាំងប្រអប់យន្តនៅខាងក្នុង , បន្ទប់ស្រា និងបន្ទប់ទទួលទានអាហារ ដែលអាចផ្ទុកមនុស្សរហូតដល់ទៅ ៤០ នាក់ឯណោះ។
ទោះបីជាយ៉ាងណា ភូមិគ្រឹះខាងលើត្រូវព្រះអង្គម្ចាស់អារ៉ាប់ លក់ទៅឲ្យប្តីប្រពន្ធមួយគូ ដែលមានឈ្មោះថា លោក Nijad និង លោកស្រី Zeina Fares បាត់ទៅហើយ៕
ចង់ដឹងយ៉ាងណា សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖
ចុចអាន៖