ឃើញរូបរាង​ក្មេងសង្ហា សាច់ដុំពោះ ៦កង់ បើដឹង​អាយុពិត ប្រាកដជា​ដាច់ផ្ងារ

  • 2017-07-25 03:18:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បុរស​សិង្ហបុរី​ម្នាក់ ​បាន​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជា​ច្រើន​​ចាប់អារម្មណ៍​លួច​ស្នេហ៍​​ ពេល​ឃើញ​រូប​រាង​សាច់​ដុំ​​ដ៏​ស្រស់​សង្ហា​ស្ទើរ​គ្រប់​កន្លែង គួប​ផ្សំ​នឹង​ទឹក​មុខ​​ដ៏​រីករាយ តែ​អាច​ធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើល​ពេល​ដឹង​អាយុ​ពិត​ប្រាកដ​របស់​គាត់។

បុរស​រូប​នេះ​មាន​ឈ្មោះ ChuanDo Tan ​មាន​អាយុ ៥០​ឆ្នាំ តែ​​សម្រស់​​របស់​គាត់​មើល​ទៅ​ដូច​កំលោះ​​អាយុ​ជាង ២០​ឆ្នាំ​​។ លោក​ជា​អ្នក​ថត​រូប និង​រក​ស៊ី​បើក​ក្រុមហ៊ុន​ថត​រូប​ជាមួយ​មិត្ត​រួម​ការ​ងារ​ម្នាក់​ទៀត​ដោយ​ដាក់​ឈ្មោះ​ថា ChuanDo & Frey ។ អ្នក​ទាំង​ពីរ​តែង​តែ​ថត​ស្ពត​​ផ្សព្វ​ផ្សាយ​ឲ្យ​ម៉ូដ​សំលៀក​បំពាក់​ជា​ច្រើន​ទាំង​នៅ​សិង្ហបុរី ​ចិន ម៉ាឡេស៊ី ​ថៃ អេស្ប៉ាញ​ជា​ដើម។

ទោះ​យ៉ាង​ណា​ គេ​មិន​បាន​ដឹង​អាថ៌កំបាំង​ធ្វើ​ឲ្យ​គាត់​រក្សា​​សម្រស់​ក្មេង​ជាង​វ័យ​ទេ ​ប៉ុន្តែ​គេ​អាច​ដឹង​ដោយ​ស្វ័យ​ប្រវត្តិ​ថា សាច់​ដុំ​ពោះ​ ៦​កង់​បាន​មក​ពី​ការ​ប្រឹង​ប្រែង​ហ្វឹក​ហាត់ និង​​ការ​ទទួល​ទាន​អាហារ​បាន​ត្រឹម​ត្រូវ៕ តោះ​ទស្សនា​បណ្ដុំ​រូប​ថត​របស់​លោក​ខាង​ក្រោម តើ​ដំបូង​គិត​ថា ​គាត់​មើល​ទៅ​សម​អាយុ​​ប៉ុន្មាន​ដែរ?

ចុចអាន៖

ប្រភព៖ Nexshark   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទពេញនិយម
អត្ថបទថ្មី