ស្រីស្អាតជប៉ុនរូបនេះ កំពុងល្បីខ្លាំង តែបើដឹងរឿងពិតរបស់នាង អាចដាច់ផ្ងារ
- 2017-07-26 03:46:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីស្អាតជប៉ុនរូបនេះ កំពុងល្បីខ្លាំង តែបើដឹងរឿងពិតរបស់នាង អាចដាច់ផ្ងារ
ចន្លោះមិនឃើញ
ក្មេងជំទង់នៅក្នុងប្រទេសជប៉ុនម្នាក់ បាននិងកំពុងតែល្បីឈ្មោះយ៉ាងខ្លាំង ដោយសារតែមុខមាត់ និងរូបរាងដូចមនុស្សស្រីដ៏ស្រស់ស្អាត និងទាក់ទាញរបស់គេ។
បើយោងតាមគេហទំព័រ SoraNews24 របស់ប្រទេសជប៉ុន បានឲ្យដឹងថា ក្មេងប្រុសជំទង់វ័យ ១៥ ឆ្នាំរូបនេះ ទទួលបានការគាំទ្រយ៉ាងច្រើន នៅលើបណ្ដាញសង្គម។ សិស្សសាលាវិទ្យាល័យខាងលើ ត្រូវបានគេស្គាល់ត្រឹមឈ្មោះបណ្ដាញសង្គម ថា @ginsyamu ប៉ុណ្ណោះ ដោយរូបគេមានអ្នក Follower ចំនួន ៧១ ០០០ នាក់ នៅលើ Twitter និង ១៧ ០០០ នៅលើ Instagram។
ការជឿជាក់លើភាពមិនច្បាស់លាស់នៃភេទរបស់ខ្លួន ធ្វើឲ្យ @ginsyamu តុបតែងមុខ និងខ្លួនជាមនុស្សស្រីទៅសាលារៀនជារៀងរាល់ថ្ងៃ ដូចជា ប្រើម៉ាស្ការ៉ា លាបក្រែមបបូរមាត់ និង គូសរោមភ្នែម ជាដើម។
ក្មេងប្រុស @ginsyamu បានបង្ហើបឲ្យដឹងថា ខ្លួនមិនដែលស្រលាញ់នរណាម្នាក់ឡើយ សូម្បីតែមិត្តរួមថ្នាក់ មិនថាប្រុស ឬស្រីឡើយ។ មិនតែប៉ុណ្ណោះ ក្មេងប្រុសតែងធ្វើស្រីរូបនេះ ក៏បានសារភាពថា ខ្លួនមិនច្បាស់ថាចូលចិត្តមនុស្សប្រុស ឬក៏ស្រីឡើយ។
ទោះបីជាយ៉ាងណា គ្រួសាររបស់គេ មិនបានហាមឃាត់រូបគេ មិនឲ្យតុបតែងមុខ និងខ្លួនដូចមនុស្សស្រីឡើយ ហើយពួកគេថែមទាំងប្រឹក្សា @ginsyamu អំពីគ្រឿងសម្អាងទៀតផង៕
ចុចអាន៖