ឪពុកម្តាយគ្មានមេត្តា បោះបង់កូនឈឺធ្ងន់ចោលនៅមន្ទីរពេទ្យ រួចប្រាប់ពេទ្យមួយម៉ាត់ យ៉ាងហួសចិត្ត

  • 2017-07-27 02:27:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • អាយុ​ទើប​តែ ៨ ខែ ឆ្លង​កាត់​ការ​វះកាត់ ៦ លើក
  • មាន​ជំងឺ​រលាក​សាច់​ដុំ​ពី​កំណើត
  • ឆ្លង​កាត់​ការ​វះកាត់​ចុង​ក្រោយ​បង្អស់ រយៈពេល ១១ ម៉ោង

ទារិកា​អាយុ​ទើប​តែ ៨ ខែ​ម្នាក់ មាន​ឈ្មោះ​ថា Sun Menghan បាន​ឆ្លង​កាត់​ការ​វះកាត់​ចំនួន ៦ លើក ហើយ​កំពុងតែ​តស៊ូ​ដើម្បី​ជីវិត។ ទារិកា​មក​ពី​ប្រទេស​ចិន​រូប​នេះ មាន​ជំងឺ​រលាក​សាច់​ដុំ​ពី​កំណើត ដែល​អាច​ធ្វើ​ឲ្យ​មុខងារ​ថ្លើម​ចុះ​ខ្សោយ។

Sun Menghan

ឪពុកម្ដាយ​គ្មាន​ចិត្ត​មេត្តា​របស់ Menghan បាន​បោះបង់​នាង​ចោល នៅ​ពេល​ដែល​ក្រុម​គ្រូពេទ្យ​ប្រាប់​ពួកគេ​ថា ការ​ព្យាបាល​ត្រូវ​ចំណាយ​ប្រាក់​ច្រើន ប៉ុន្តែ​ជីដូនជីតា​របស់ Menghan មិន​ធ្វើ​ដូច​ឪពុកម្ដាយ​នាង​ឡើយ ហើយ​កំពុងតែ​តស៊ូ​ជម្នះ​គ្រប់​ឧបសគ្គ​ដើម្បី​ជួយ​សង្គ្រោះ​នាង​ទៀត​ផង។

ឪពុកម្ដាយ​របស់ Menghan បាន​ប្រាប់​គ្រូពេទ្យ​ឲ្យ​ឈប់​ព្យាបាល​នាង កាល​ពី​ខែ​មករា តាំង​ពី​ពេល​នាង​មាន​អាយុ​ទើប​តែ ៣ ខែ។ មុន​ពេល​ចាកចេញ ម្ដាយ Menghan បាន​ប្រាប់​គ្រូពេទ្យ​យ៉ាង​ហួសចិត្ត​ថា នាង​សុខចិត្ត​តស៊ូ​យក​កូន​ម្នាក់​ទៀត ជា​ជាង​ចំណាយ​លុយ​ច្រើន​ដើម្បី​ព្យាបាល Menghan ដោយ​មិន​ប្រាកដ​ថា នាង​អាច​ជា​សះស្បើយ​ឬ​ក៏​អត់។

ទោះ​បី​ជា​យ៉ាង​ណា Menghan កំពុង​ត្រូវ​ជីដូនជីតា​មើល​ថែរក្សា នៅ​ក្នុង​ខេត្ត Xinjiang ភាគ​ខាងលិច​ប្រទេស​ចិន ព្រោះ​នាង​ត្រូវ​ការ ការ​ថែទាំ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ បន្ទាប់​ពី​ឆ្លង​កាត់​ការ​វះកាត់​ចុង​ក្រោយ​បង្អស់ ដែល​មាន​រយៈពេល ១១ ម៉ោង៕

ជីដូនជីតារបស់ Menghan

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង