U22 វៀតណាម​នឹង​ប៉ះ​ក្រុម​​​មក​ពី​កូរ៉េ​ខាង​ត្បូង​ ៣​ប្រកួត​មុន​ទៅ​ស៊ីហ្គេម​

  • 2017-07-29 07:56:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់ U22 ​របស់​វៀតណាម​នឹង​ត្រូវ​លេង​ទល់​នឹង​​ All-Stars របស់​កូរ៉េ​ខាង​ត្បូង​​នៅ​ថ្ងៃ​នេះ​ មុន​ពេល​ហោះ​ទៅ​លេង​ពីរ​ប្រកួត​ទៀត​​នៅ​កូរ៉េ​ខាង​ត្បូង​ ប៉ុន្មាន​ថ្ងៃ​បន្ទាប់។

តាម​កាល​វិភាគ​ U22 ​របស់​វៀតណាម​និង ​​ All-Stars របស់​កូរ៉េ​ខាង​ត្បូង​​ត្រូវ​លេង​នៅ​ថ្ងៃ​ទី ២៩ នេះ​ វេលា​ម៉ោង​៨​យប់ ក្នុង​ទីក្រុង​ហាណូយ។ បន្ទាប់​​មក​​ពួក​គេ​នឹង​​​ហោះ​ទៅ​ហ្វឹកហាត់​នៅ​ឯ​កូរ៉េ​ខាង​ត្បូង និង​ត្រៀម​លេង​២​ប្រកួត​នៅ​ទី​នោះ ដើម្បី​រៀបចំ​ខ្លួន​ក្នុង​យុទ្ធនាការ​​ស៊ីហ្គេម​ នៅ​ខែ​ក្រោយ។

​​​​​តាម​ការ​ឲ្យ​ដឹង សមាគម​បាល់ទាត់​កូរ៉េខាងត្បូង​នឹង​ជួយ​ផ្គត់ផ្គង់​​ ​ U22 ​របស់​វៀតណាម​​អំឡុង​ពេល​ហ្វឹកហាត់​​ក្នុង​ប្រទេស​កូរ៉េ​។ ប្រកួត​ដំបូង​​របស់​​វៀតណាម​នៅ​កូរ៉េ​នឹង​ត្រូវ​ប៉ះ​ក្រុម Mokpo City FC ដែល​កំពុង​លេង​លីគ​ទី​៣ នៅ​ថ្ងៃ​ទី ៥ ខែ សីហា និង​ប្រកួត​ទី​២​ជួប Busan FC ដែល​កំពុង​លេង​លីគ​ទី​២ នៅ​៤​ថ្ងៃ​បន្ទាប់។

យោង​តាម​សម្ដី​លោក Nguyen Huu Thang ជា​គ្រូ​ U22 ​របស់​វៀតណាម​​ថា ក្រុម​លោក​នឹង​ទៅ​ហាត់​នៅ​កូរ៉េ​នៅ​ថ្ងៃ​ទៅ ៣០ ខែ កក្កដា ដល់​ថ្ងៃ​ទី ១១ ខែ សីហា៕

ស្រាបៀរ​អង្គរ​មាន​មោទនភាព​គាំទ្រ​អត្តពលិក​ជាតិ​​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម ២០១៧ #ឆន្ទៈ​យើងបេះ​ដូង​យើង

ចុចអាន៖

ប្រភព៖ Football Tribe   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម