កម្ពុជា​មាន​សក្ដា​នុពល​កម្រ​បី​យ៉ាង​ ដែល​ប្រទេស​លើ​ពិភព​លោក​ផ្សេង​ទៀត​គ្មាន​

  • 2017-08-01 02:09:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា​​ ត្រូវ​បាន​ពិភពលោកទទួល​ស្គាល់​ ​ជា​ប្រទេស​ដែល​មាន​ប្រជាជន​រួស​រាយ​រាក់​ទាក់​​រួម​ផ្សំ​ជា​មួយ​សក្ដា​នុពល​ទេស​ចរណ៍​អំណោយ​ផល​ពី​ធម្មជាតិ​ ​និង​បន្សល់​ទុក​ពី​បុរាណ​កាល​ ​ដ៏​កម្រ​បំផុត​ ​​សម្រាប់​ប្រជា​ជាតិ​ និង​កូន​ចៅ​ជំនាន់​ក្រោយ​។

​បើ​និយាយ​ពី​សក្ដា​នុពល​ដ៏​កម្រ​ ​ប្រិយមិត្ត​អ្នក​អាន​មួយ​ចំនួន​ ​ប្រាកដ​ជា​បាន​ដឹង​ថា​ ​សំដៅ​លើ​អ្វី​ ​តែ​សម្រាប់​កូន​ខ្មែរ​ឯ​ទៀត​ ​ត្រូវ​តែ​ចង​ចាំ​ទុក​ថា​កម្ពុជា​មាន​លក្ខណៈ​ពិសេស​កម្រ​បីយ៉ាង​ ​ដែល​ប្រទេស​ជុំវិញ​ពិភព​លោក​ផ្សេង​គ្មាន​។ នេះ​បើ​តាម​ការ​សិក្សា​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា​ បាន​អះអាង​។

​សក្ដា​នុពល​កម្រ​ទាំង​បី​នោះ​គឺ៖

​ទី ១​. ​ប្រាង្គ​ប្រាសាទ​អង្គរ​វត្តស្ថិតក្នុងខេត្តសៀមរាប

​ប្រាសាទ​អង្គរវត្ត និង​ប្រជុំ​សំណង់​ទាំង​អស់​នៃ​តំបន់​អង្គរ បាន​បន្សល់​ទុក​អច្ឆរិយភាព និង​អាថ៌កំបាំង​រាប់​មិន​អស់​សម្រាប់​ប្រជាជន​ខ្មែរ​ជំនាន់​ក្រោយ។ សម្បត្តិ​បេតិកភណ្ឌ​មិន​អាច​កាត់​ថ្លៃ​បាន​មួយ​នេះ គឺ​ជា​មរតក​ដ៏​អស្ចារ្យ​ដែល​ធ្វើ​ឲ្យ​កម្ពុជា ល្បី​រន្ទឺ​លើ​ពិភពលោក​រហូត​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​បរទេស​រាប់​លាន​នាក់។ ​

​ទី២. ​ឆ្នេរ​ខ្សាច់​ស្អាត​បំផុតលើពីភពលោក

លក្ខណៈ​ពិសេស​បួន​យ៉ាង​ដែល​ធ្វើ​ឲ្យ​ឆ្នេរ​សមុទ្រ​កម្ពុជា​ ​ក្លាយ​ជា​ឆ្នេរ​ស្អាត​បំផុត​ក្នុង​លោក​គឺ ៖

  • ​ឆ្នេរ​មាន​ខ្សាច់​សក្បុស​ ​និង​មាន​លក្ខណៈ​ស្រស់​ស្អាត​ពី​ធម្មជាតិ​
  • ​ផ្ទៃ​ទឹក​មាន​លក្ខណៈ​ស្ងប់​ ​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា​ជា​សមុទ្រ​ខ្ជិល​
  • ​ជម្រាល​ឆ្នេរ​មាន​ជម្រៅ​រាក់ 
  • ​ជា​ឆ្នេរ​គ្មាន​គ្រោះ​ថ្នាក់​ ។ ​

​ទី៣​. ​តំបន់​អេកូ​ទេសចរណ៍ ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​កាល​ពី​កន្លង​ទៅ​ ​បាន​អះអាង​ថា ​តំបន់​ភូមិភាគ​ឦសាន​មាន​​សក្តានុពល​ខ្ពស់​ក្នុងការ​អភិវឌ្ឍន៍​ ​អេកូ​ទេសចរណ៍​បើ​ប្រៀបធៀប​តំបន់​ផ្សេងៗ​ទៀត​នៅ​ប្រទេស​កម្ពុជា​ ។ ក្នុងនោះតំបន់​ភូមិភាគ​ឦសាន​មាន​ចំនួន២៥ ដែល​ខេត្តស្ទឹងត្រែង​មាន​ចំនួន០៤ រតនគីរី​មាន​ចំនួន០៧ មណ្ឌល​គី​រី​មាន០៨ និង​ក្រចេះ​មាន០៦៕​

សូមអានអត្ថបទទាក់ទងបន្ទាប់

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទថ្មី