ឪពុកពិការដៃសងខាង ខំបើកបរជញ្ជូនឥវ៉ាន់ ចិញ្ចឹមប្រពន្ធកូនមិនដែលត្អូញមួយម៉ាត់
- 2017-08-02 01:58:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឪពុកពិការដៃសងខាង ខំបើកបរជញ្ជូនឥវ៉ាន់ ចិញ្ចឹមប្រពន្ធកូនមិនដែលត្អូញមួយម៉ាត់
ចន្លោះមិនឃើញ
ឪពុកពិការដៃសងខាងជនជាតិចិនម្នាក់ បានធ្វើឲ្យមហាជនកោតសរសើរមិនដាច់ពីមាត់ ព្រោះតែការពុះពារមិនរាថយ ដើម្បីរកស៊ីចិញ្ចឹមគ្រួសារ។
លោក Zhao បានបាត់បង់ដៃទាំងពីរដោយសារជួបឧបទ្ទវហេតុខ្សែភ្លើងឆក់កាលនៅអាយុទើប ៣ឆ្នាំ។ អត់ដៃសងខាង គាត់ជួបការលំបាកជាខ្លាំងក្នុងជីវភាពប្រចាំថ្ងៃ និងការស្វែងរកការងារពិតប្រាកដមួយ ប៉ុន្តែគាត់មានការតាំងចិត្ត មិនចុះញ៉មនឹងព្រហ្មលិខិត គាត់ក្លាយជាអ្នកដឹកជញ្ជូនឥវ៉ាន់តាមម៉ូតូដើម្បីរកប្រាក់ចំណូល។
លោកបានក្រោកពីគេងនៅម៉ោង ៥៖៣០នាទីរៀងរាល់ព្រឹក ហើយជិះម៉ូតូចែកចាយឥវ៉ាន់ប្រមាណ ១០០កញ្ចប់ក្នុងមួយថ្ងៃៗ។ ទោះពុំមានដៃ លោកក៏អាចប្រើជើងសរសេរអាសយដ្ឋានអតិថិជន វេចខ្ចប់ និងបើកបរដឹកជញ្ជូនឥវ៉ាន់ទាំងនោះបានយ៉ាងល្អដែរ។
អ្វីកាន់តែធ្វើឲ្យគេរំជួលចិត្ត ពេលគាត់ចេញទៅដឹកជញ្ជូនម្ដងៗ គេតែងតែឃើញភរិយារបស់លោកនៅអមចាំជួយ ប៉ុន្តែអ្នកស្រីបានពិការជើងសងខាងដោយសារជំងឺស្វិតជើងតាំងពីនៅកុមារដូចគ្នាធ្វើឲ្យគាត់ពិបាកដើរ តែអាចប្រើដៃបានវិញ។
លោក Zhao និយាយថា ខ្លួនអាចរកប្រាក់បានប្រមាណពី ៣០០ ទៅ ៤៥០ដុល្លារក្នុងមួយខែ គឺគ្រប់គ្រាន់អាចទិញម្ហូបអាហារសម្រាប់គ្រួសារ។ គាត់បន្តថា អ្វីខ្លួនចង់ធ្វើ គឺផ្ដល់អ្វីៗគ្រប់យ៉ាងឲ្យគ្រួសារ និងធានាថាកូនស្រីនឹងទទួលបានការអប់រំល្អ៕
ចុចអាន៖
លោកតា៩០ឆ្នាំ ដើរសំលៀងកាំបិតគេងក្រោមស្ពាន បែរជួបរឿងស្មានមិនដល់
លោកតា១០៥ឆ្នាំ កំពុងរៀនថ្នាក់បណ្ឌិតអមដោយឃ្លាតាំងចិត្តគួរឲ្យសរសើរមួយ
ឪពុកក្រីក្រខំត្រដរទិញមាន់បំពងឲ្យកូន ទាំងខ្លួនបានត្រឹមសម្លឹងលេបទឹកមាត់