បង្ហាញមុខមាត់ក្មេងប្រុសស្រី៩រូប ចង់ចូលប្រឡូកសិល្បៈដូចប៉ាម៉ាក់នៅថ្ងៃអនាគត
- 2017-08-02 06:09:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បង្ហាញមុខមាត់ក្មេងប្រុសស្រី៩រូប ចង់ចូលប្រឡូកសិល្បៈដូចប៉ាម៉ាក់នៅថ្ងៃអនាគត
ចន្លោះមិនឃើញ
ដោយសារតែប៉ាម៉ាកមានឈាមជ័រជាអ្នកស្នេហាសិល្បៈបានធ្វើឲ្យក្មេងប្រុស-ស្រី៩ រូបចង់ក្លាយតារាចម្រៀង និងសម្ដែងដូចប៉ាម៉ាករបស់គេដែរនៅថ្ងៃអនាគត។
កូនប្រុសស្រីទាំង៩ រូបរបស់តារាចម្រៀង សម្ដែង និងកំប្លែងរួមមាន៖ កូនអ្នកនាង ម៉េង កែវពេជ្ជតា យុគ ចិន្ដា ចន ច័ន្ទលក្ខិណា ខាត់ សុឃីម ពែកមី និង នាងខ្ញុង។ បើចង់ដឹងច្បាស់ព័ត៌មានលំអិតទាក់ទងកូនប្រុសស្រីអ្នកសិល្បៈទាំង៦រូបនេះទៅតាមដានជាមួយSabay ខាងក្រោមនេះទាំងអស់គ្នា៖
១/ ថ្មីៗនេះអ្នកនាង ម៉េង កែវពេជ្ជតា បានលើកឡើងថាកូនប្រុសស្រីទាំង២ របស់នាងស្រឡាញ់សិល្បៈខ្លាំងណាស់ ជាពិសេសផ្នែកចម្រៀងតែម្ដង បើថ្ងៃអនាគតពួកគេចង់ប្រឡូកក្នុងសិល្បៈពិតមែនខ្លួនមិនជំទាស់ឡើយថែមទាំងជំរុញលើកទឹកថែមទៀត។ចុចអាន៖ព័ត៌មានជុំវិញកូនប្រុសស្រី ម៉េង កែវពេជ្ជតា
២/ងាកមកចាប់អារម្មណ៍កូនស្រីពិធីការិនីចាស់វស្សា អ្នកនាង យុគ ចិន្ដា វិញក៏មិនខុសពីកូនប្រុសស្រីតារាចម្រៀងខាងលើនេះឡើយគឺចង់ក្លាយជាតារាចម្រៀងនៅថ្ងៃអនាគត។ កន្លងមកកូនស្រីក៏ធ្លាប់សុំនាងទៅប្រឡងចម្រៀងក្នុងកម្មវិធីThe Voice Kid តែខ្លួនមិនអនុញ្ញាត ព្រោះចង់ឲ្យកូនខិតខំរៀនសូត្រសិន។ ចុចអាន៖រឿងរ៉ាវកូនស្រី យុគ ចិន្ដា
៣/ ចំពោះកូនស្រីប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា ឯណេះវិញក៏មិនណយប៉ុន្មានដែរសព្វថ្ងៃនេះបានរំអុកសុំម្ដាយចូលប្រឡូកក្នុងការសម្ដែងខ្សែភាពយន្ត តែគួរឲ្យស្ដាយម្ដាយបានបដិសេធ ព្រោះគិតថាកូននៅក្មេងចង់ឲ្យរៀនសូត្រច្រើនជាង។ សម្រាប់នៅថ្ងៃខាងមុខបើកូនចង់ចូលប្រឡូកសិល្បៈក៏នាងមិនជំទាស់ និងចិត្តកូនដែរ។
៤/ ដោយឡែកកូនប្រុសស្រីតារាពហុជំនាញអ្នកនាង ខាត់ សុឃីម ក៏ចង់ចូលប្រឡូកសិល្បៈតាមអ្នកម្ដាយដែរ។ កន្លងមកឲ្យតែរូបនាង និងស្វាមីចេញទៅច្រៀងតាមវង់ភ្លេងការ និងកម្មវិធីផ្សេងៗដឹងតែសុំទៅតាម ហើយបើបានឲ្យទៅជាមួយវិញកូនប្រុសស្រីទាំងពីរដឹងតែសប្បាយចិត្តតែម្ដង ព្រោះចង់មើលម្ដាយច្រៀងហើយរៀនតាម។
៥/ចំណែកឯកូនប្រុសស្រីតារាកំប្លែង នាយ ពែកមី វិញកំពុងតែលេចមុខនៅតាមភាពយន្តខ្នាតធំមួយចំនួន និងឡើងកម្មវិធីពេញចិត្តអត់នៅទូរទស្សន៍ MY TV ជាមួយការសម្ដែង ច្រៀង និងរាំ។
៦/ វិលមកកូនតារាកំប្លែង ខ្ញុង វិញមិនខុសពីកូនប្រុសស្រីនាយ ពែកមី ប៉ុន្មានឡើយចេញមុខនៅតាមកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍ MY TV ក្នុងកម្មវិធីពេញចិត្តឬអត់ ជាមួយការលេងសម្ដែង និងច្រៀងនៅលើឆាក ដូចគ្នា។
ចុចអាន៖អត្ថន័យពីក្រោយរ៉ូបរបស់ មាន សូនីតា អាចធ្វើឲ្យអ្នកគាំទ្រនឹកស្មានមិនដល់