Real Madrid យកឈ្នះ MLS All Stars ដោយ​បាល់​ប៉េណាល់ទី​

  • 2017-08-03 03:47:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Real Madrid បាន​យក​ឈ្នះ​ក្រុម​តារា​ចម្រុះ​នៃ​ក្របខ័ណ្ឌ​កំពូល​អាមេរិក MLS All Stars ដោយ​ការ​ទាត់​បាល់​ប៉េណាល់​ទី​កាត់​សេចក្ដី​នៅ​មុន​នេះ​បន្ដិច។

ការ​ប្រកួត​៩០​នាទី នៅ​វគ្គ​ទី​មួយ​ក្រុម​ទាំង​សងខាង​មិន​អាច​ធ្វើ​អ្វី​គ្នា​បាន​ទេ​ លុះ​ដល់​វគ្គ​ទី​ពីរ​ Borja Mayoral រក​បាន​មួយ​គ្រាប់​ឲ្យ​ Real នាំ​មុខ​មុន។ រៀប​នឹង​ចប់​ការ​ប្រកួត​ទៅ​ហើយ​ Dom Dwyer ខ្សែ​ប្រយុទ្ធ​មក​ពី​ក្រុម​ Orlando City តាម​ស្មើ​ឲ្យ​ All Stars អាមេរិក​បាន​វិញ​នៅ​នាទី ៨៧។

នៅ​វគ្គ​ទាត់​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី​ ក្រុម​លោក Zidane ធ្វើ​បាន​ល្អ​ជាង​ដោយ​ស៊ុត​ចូល​បាន​៤​ គ្រាប់​ ខណៈ MLS All Stars ស៊ុត​ចូល​តែ​២​គ្រាប់​ប៉ុណ្ណោះ។​ ជា​លទ្ធផល​​ Real Madrid បាន​យក​ឈ្នះ ៤-២៕

អត្ថបទ៖ វីរ័ត្ន

អត្ថបទពេញនិយម