​តម្លៃ​ស្រូវ​ចាប់​ផ្ដើម​មាន​ហាង​ឆេងឡើង​វិញ ​ ​ព្រោះ​ហេតុ​ផល​៣

  • 2017-08-03 09:37:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងពាក់ព័ន្ធលូកដៃជ្រៅជុំវិញបញ្ហាទីផ្សារកសិកម្ម

ឱកាសល្អពីប្រទេសជិតខាង

តម្លៃស្រូវហក់ឡើងដល់ជាង៨០០រៀល

​ក្រោយ​បញ្ហា​តម្លៃ​ស្រូវ​នៅ​កម្ពុជា​ ​បាន​ប្រសើរ​ឡើង​នៅ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​មក​នេះ​ ​គេ​សង្កេត​ឃើញ​ថា​ ​មន្ត្រី​ពាក់​ព័ន្ធ​ក្នុង​វិស័យ​កម្ម​ ​ក៏​ពាណិជ្ជកម្ម​ ​បាន​ខិត​ខំ​ប្រឹង​ប្រែង​រក​ដោះ​ស្រាយ​ទាំង​បច្ចេកទេស​ ​និង​ទីផ្សារ​ជួយ​ដល់​ប្រជា​កសិករ​។ ​ទន្ទឹមគ្នា​នេះ​ ​ទាំង​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ពាណិជ្ជកម្ម​ និង​វិស័យ​ឯកជន​ បាន​បង្ហាញ​សុទិដ្ឋិ​និយម​ ជុំវិញ​តម្លៃ​ស្រូវឆ្នាំ​នេះ​ ព្រោះ​មូល​ហេតុ​សំខាន់​បី​៖

ទី ១. ​ក្រសួង​កសិកម្ម​បាន​លូក​ដៃ​ជ្រៅ​

​ក្រោយ​ផ្ទុះ​បាតុ​កម្ម​បិទ​ផ្លូវ​របស់​ប្រជា​កសិករ​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ ​ព្រោះ​តែ​តម្លៃ​ស្រូវ​ធ្លាក់​ចុះ​ ​កាល​ពី​ឆ្នាំ​ទៅ​ ​រដ្ឋាភិបាល​ ​ជា​ពិសេស​ក្រសួង​កសិកម្ម​ ​បាន​ចាប់​ផ្ដើម​ចុះ​ជួប​ផ្ទាល់​ជាមួយ​កសិករ​ ​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ ​បណ្ដុះ​បណ្ដាល​ ​ចំពោះ​បច្ចេកទេស​ដាំដុះ​ឲ្យ​បាន​ទិន្នផល​ខ្ពស់​ និង​មាន​គុណភាព​។

ទី២. ​ទទួល​ការ​បញ្ជា​ទិញ​ពី​ប្រទេស​ផលិត​ស្រូវ​ធំ​ទី៤​

​បង់ក្លាដេស​ ជា​ប្រទេស​ផលិត​អង្ករ​ធំ​ជាងគេ​ទីបួន​ក្នុង​ពិភព​លោក ​បាន​ក្លាយ​​ជា​ប្រទេស​នាំចូលអង្ករ​ដ៏​សំខាន់ បន្ទាប់​ពីទឹក​ជំនន់​នៅ​ខែ​មេសា បាន​ប៉ះពាល់​ដល់​ផលិត​ផល​ក្នុង​ស្រុក។ នៅថ្ងៃទី ០២ សីហា ឆ្នាំ ២០១៧ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា លោក ប៉ាន សូរស័ក្កិ និង​រដ្ឋមន្ត្រី​ក្រសួង​ស្បៀង​អាហារ​បង់ក្លាដេស លោក​ កាមរុល អ៊ីស្លាម (Kamrul Islam) បានចុះ​កិច្ច​ព្រមព្រៀង​ទិញ​អង្ករ​កម្ពុជា​ឲ្យ​បាន​ចំនួន ១លាន​តោន ក្នុង​​រយៈពេល​ ៥ឆ្នាំ ​(២០១៧-២០២២) ។ ដែល​នេះ​គឺ​ជា​ដំណឹង​ដ៏​ល្អ​សម្រាប់​ទីផ្សារ​អង្ករ​របស់​កម្ពុជា​។​

ទី៣. ​ប្រទេស​ថៃ​បញ្ចេញ​ស្រូវ​អស់​ពី​ស្តុក​

​លោកស្រី​ ​ឃី មុនី​ ​អគ្គនាយក​ក្រុមហ៊ុន​ Amru Rice ​យល់ឃើញថា​ ​ឆ្នាំ​នេះ​តម្លៃ​ស្រូវ​ ​អង្ករ​ឆ្នាំ​នេះ​ ​ចាប់​ផ្ដើម​មាន​ហាង​ឆេង​ល្អ​គួរ​សម​ ​ព្រោះ​តែ​ប្រទេស​ស្ដុក​ស្រូវ​ធំ ​ដូច​ប្រទេស​ជិត​ខាង​(ថៃ)​ ​បាន​បញ្ចេញ​ស្រូវ​ដែល​នៅ​សល់​​ពី​ស្តុក​ជិត​អស់​ ដែល​វា​បាន​ធ្វើ​ឲ្យ​មាន​តម្រូវ​ការ​ស្រូវ​ និង​អង្ករ​កម្ពុជា​ខ្ពស់​ជាង​ឆ្នាំ​មុន​។

ជា​មួយគ្នា​នេះ​ ​លោក​ ជា​ វណ្ណា ​កសិករ​រស់​នៅ​ភូមិ​ក្ដី​ដូង​ ឃុំ​រូង​ដំរី​ ​ស្រុក​បាភ្នំ​ ​ខេត្ត​ព្រៃវែង​ ​បង្ហាញ​អារម្មណ៍​រីករាយ​ ចំពោះ​ដំណឹង​នេះ​។ ​យ៉ាង​ណា​លោក​បន្ថែម​ថា​ ​បច្ចុប្បន្ន​តម្លៃ​ស្រូវ​លក់​ ​ខ្ពស់​បំផុត​បាន​ ​៨២០រៀល​ និង​ទាប​បំផុត​ ​៧៨០​រៀល​ ក្នុង​មួយ​គីឡូ​ក្រាម​។ ​ត្បិត​តម្លៃ​បាន​ខ្ពស់​ជាង​ឆ្នាំ​មុន​ ​តែ​លោក​វណ្ណា​ថា​ ​ចំណេញ​តិច​តួច​ ​លោក​សង្ឃឹម​ថា​ ​តម្លៃ​ស្រូវ​នឹង​ឡើង​ដល់​ ១ ០០០​រៀល ​ ក្នុង​មួយ​គីឡូក្រាម​ ទើប​លោក​អាច​ផាត​ការ​ចំណាយ​ធំៗ​ដូចជា​ ​គ្រឿង​ម៉ាស៊ីន​ និង​កម្លាំង​ពលកម្ម​បាន​ប្រសើរ​៕

ចុចអានបន្ទាប់

ក្រសួងពាណិជ្ជកម្ម​ប្រកាស​ប្រមូល​ទិញ​អង្ករ ដើម្បី​លក់​ឲ្យ​បង់ក្លាដែ​ស បន្ទាន់​

​កម្ពុជា​នឹង​ទម្លាក់​លុយ​ ២៧​លាន​ដុល្លារ​ ជួយ​វិស័យ​កសិផល​ពោត​ និង​ដំឡូង​

មន្ទីរ​កសិកម្ម​៖ ដំណោះ​ស្រាយ​ទីផ្សារ​កសិកម្មល្អបំផុត​គឺ ការ​បង្កើត​សហគម​កសិករ

អត្ថបទ៖ ស៊ិន សាវ៉េត