ក្រសួង​ប្រកាស​កុំ​ឲ្យ​តម្លើង​តម្លៃ​បន្ទប់​ ពេល​ប្រឡង​បាក់ឌុប

  • 2017-08-04 03:47:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សេចក្ដី​ប្រកាស​អំពាវ​នាវ​របស់​ក្រសួង​ទេសចរណ៍ ​បាន​ស្នើ​ដល់​ម្ចាស់​ ឬអ្នក​គ្រប់គ្រង​សេវាកម្ម​កន្លែង​ស្នាក់​នៅ​ទេសចរណ៍​នៅ​រាជ​ធានី​ និង​តាម​បណ្ដា​ខេត្ត​ សូម​កុំ​តម្លើង​ថ្លៃ​បន្ទប់​ ​នៅ​ក្នុង​ថ្ងៃ​ប្រឡង​មធ្យម​សិក្សា​ទុតិយ​ភូមិ​ នា​ពេល​ខាង​មុខ​នេះ​។

​ក្រសួង​អប់រំ​នឹង​រៀប​ចំ​ការ​ប្រឡង​បាក់​ឌុប​ទូទាំង​ប្រទេស​ រយៈ​ពេល​ពីរ​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​ ២១ ​ដល់​ ២២ ខែ​សីហា​ ឆ្នាំ ​២០១៧ ​សម្រាប់​សិស្សា​នុ​សិស្ស​ ​នឹង​ត្រូវ​ប្ដូរ​ទីតាំង​ប្រឡង ​ ដោយ​មក​ស្នាក់​នៅ​ទី​រួម​ខេត្ត​ ដើម្បី​ចូលរួម​ប្រឡង​។

​យោង​តាម​សេចក្ដី​ប្រកាស​ខាង​លើ​ ក្រសួង​សង្ឃឹម​ថា​ ម្ចាស់ ​ឬ​អ្នកគ្រប់គ្រង​សេវាកម្ម​ផ្ដល់​កន្លែង​ស្នាក់​នឹង​ចូលរួម​សហការ​ទាំង​អស់គ្នា​៕

ចុចអាចអត្ថបទបន្ទាប់

អត្ថបទ៖ ស៊ិន សាវ៉េត