ភាព​ខុស​គ្នា​រវាង​គ្រាប់បែក​អ៊ីដ្រូហ្សែន​ ​និង​គ្រាប់​បែក​អាតូមិច

  • 2017-08-04 05:12:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាប់បែក​អ៊ីដ្រូហ្សែន​ ​និង​គ្រាប់បែក​អាតូមិច​សុទ្ធ​តែ​ជា​ប្រភេទ​អាវុធ​នុយក្លេអ៊ែរ​ ​ប៉ុន្តែ​ពួកវា​មាន​បច្ចេកវិទ្យា​ខុសគ្នា​ ​ដែល​ជា​ទូទៅ​ ​គ្រាប់បែក​អាតូមិច​ ​ប្រើ​ឧបករណ៍​ ​Fission​ ​ដើម្បី​បំបែក​ខ្លួន​របស់​អាតូម​ ​ខណៈ​គ្រាប់បែក​អ៊ីដ្រូហ្សែន​ប្រើប្រាស់​ ​Fission​ ​ដើម្បី​បញ្ចេញ​ប្រតិកម្ម​ ​ឬ​អាច​និយាយ​ថា​ គ្រាប់បែក​អាតូមិច​ជា​អ្នក​បញ្ចេញ​ប្រតិកម្ម​ក្នុង​គ្រាប់បែក​អ៊ីដ្រូហ្សែន។

និយមន័យ​គ្រាប់បែក​អាតូមិច

គ្រាប់បែក​អាតូមិច​ ​និង​ឈ្មោះ​ហៅ​ផ្សេង​ថា​ ​គ្រាប់បែកAគ្រាប់បែក​ ​Fission​ ​ជា​ប្រភេទ​អាវុធ​នុយក្លេអ៊ែរ​ ​ដែល​បញ្ចេញ​អនុភាព​ដោយ​ការ​បំផ្ទុះ​ ​Fission​ ​(ប្រូតុង​ ​និង​ណឺត្រុង)​ ​អម​ម៉ាស​ឥន្ធនៈ​របស់​​សារធាតុ​នុយក្លេអ៊ែរ។ ​កម្លាំង​ផ្ទុះ​ជា​ស្តង់ដារ​របស់​គ្រាប់​បែក​នេះ​មាន​ចន្លោះ​ចាប់​ពី​ស្មើ​ ​១​ ​តោន​ ​ដល់​ ​៥០០​ ​គីឡូតោន​នៃ​ម្សៅ​ផ្ទុះ​ ​TNT​ ​និង​សមត្ថភាព​បំភាយ​សារធាតុ​នុយក្លេអ៊ែរ​ផង​ដែរ។

និយមន័យ​គ្រាប់បែក​អ៊ីដ្រូហ្សែន

គ្រាប់បែក​អ៊ីដ្រូហ្សែន​ ​ឬ​គ្រាប់បែក​ ​H​ ​ជា​ប្រភេទ​អាវុធ​នុយក្លេអ៊ែរ​ ​ដែល​ផ្ទុះ​ចេញ​នូវ​ថាមពល​ខ្លាំង​ បញ្ចេញ​ដោយ​បន្សំ​នុយក្លេអ៊ែរ​។ ថាមពល​ចេញ​ពី​បន្សំ​អ៊ីសូតូប​នៃ​អ៊ីដ្រូហ្សែន​ដែល​មាន​ដូច​ជា​ ​Deuterium និង​ Tritium។ គ្រាប់បែក​អ៊ីដ្រូហ្សែន​ក៏​អាស្រ័យ​លើ​ថាមពល​ដែល​ចេញ​ពី​ប្រតិកម្ម​ ​Fission ដើម្បី​ដុត​កម្ដៅ​ ​និង​បង្រួម​អ៊ីដ្រូហ្សែន​ទៅ​ជា​ ​Fusion​ ​(បន្សំ​រវាង​ធាតុ​ពីរ​ ​ឬ​ច្រើន)។ គ្រាប់បែក​អ៊ីដ្រូហ្សែន​ជា​ទូទៅ​មួយ​គ្រាប់​កម្លាំង​ស្មើ​ ​ការ​ផ្ទុះ​នៃ​ម្សៅ​ផ្ទុះ​ ​TNT​ ​១​ ​លាន​តោន​ ​ខណៈ​ ​គ្រាប់​បែក​ប្រភេទ​នេះ​ដែល​ខ្លាំង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​មាន​ម៉ូដែល​ ​Tsar Bomba​ ​កម្លាំង​ផ្ទុះ​ស្មើ​ ​៥០​ ​លាន​តោន​នៃ​ម្សៅ​ផ្ទុះ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ Thought Co   ប្រែសម្រួល ​៖ ប៊ុន ធឿន