រឿង​ សោភ័ណ្ឌ៖​ ថា​កីឡាករ​ជម្រើស​ជាតិ​គុន​ខ្មែរ​នឹង​យក​មេដាយ​បាន​នៅ​ស៊ីហ្គេម​នេះ

  • 2017-08-04 08:21:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ពូកែ​ប្រើ​កណ្ដាប់​ដៃ​ រឿង​ សោភ័ណ្ឌ​ ថា​គេ​ជឿជាក់​លើ​កីឡាករ​ជម្រើស​ជាតិ​ប្រដាល់​គុន​ខ្មែរ​ប៉ុន្មាន​នាក់​នេះ​ ថា​នឹង​យក​មេដាយ​ជូន​ប្រទេស​កម្ពុជា​បាន​នៅ​ក្នុង​ព្រឹក្តិការ​កីឡា​ស៊ីហ្គេម​លើក​ទី២៩​ នៅ​ប្រទេស​ម៉ាឡេស៊ី​ឆ្នាំ​២០១៧​នេះ។​

កីឡាករ​ រឿង​ សោភ័ណ្ឌ​

កីឡាករ​ រឿង​ សោភ័ណ្ឌ​ ប្រាប់​ឲ្យ​ដឹង​ថា​ បេក្ខភាព​ជម្រើស​ជាតិ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​ សុទ្ធ​តែ​ខ្លាំង​ៗ​ ហើយ​ពួក​គេ​ពិត​ជា​មាន​សមត្ថភាព​ និង​ជា​កីឡាករ​ជួរ​មុខ​របស់​កម្ពុជា។​ បើ​ឲ្យ​និយាយ​ផ្ដោត​លើ​កីឡាករ​រូប​ណា​នោះ​ រឿង​ សោភ័ណ្ឌ​ បន្ថែម​ទៀត​ថា​ ពិបាក​និយាយ​ព្រោះ​ពួក​គេ​សុទ្ធ​តែ​ជា​ជើង​ខ្លាំង​ ហើយ​ស្នៀត​ប្រយុទ្ធ​គឺ​មាន​រៀងៗ​ខ្លួន​ និយាយ​ជា​រួម​ប្រហាក់​ប្រហែល​គ្នា​ ដោយ​គ្រាន់​តែ​ខុស​ប្រភេទ​ទម្ងន់​រៀង​ខ្លួន​តែ​ប៉ុណ្ណោះ។​

កីឡាករជម្រើសជាតិគុនខ្មែរ
កីឡាករជម្រើសជាតិពេលទៅជួបសម្ដេច ហ៊ុន សែន

ចំពោះ​កីឡាករ​ជម្រើស​ជាតិ​គុន​ខ្មែរ​ដែល​នឹង​ចេញ​ទៅ​ប្រកួត​កីឡា​ស៊ីហ្គេម​នៅ​ប្រទេស​ម៉ាឡេស៊ី​ខាង​មុខ​នេះ​មាន​៥រូប​ ទី១​កីឡាករ​ ម៉ឺន សុភា​ ទី២​ មឿន​ សុខហ៊ុច​ ទី៣​ ឃីម​ ឌីម៉ា​ ទី៤​ ឡៅ​ ចិត្រា​ និង​ទី៥​ វ៉ាន់​ វឿន​ ហើយ​ពួក​គេ​នឹង​ចេញ​ទៅ​នៅ​ថ្ងៃ​ទី២៥​ សីហា៕​

ស្រាបៀរ​អង្គរ​មាន​មោទនភាព​គាំទ្រ​អត្តពលិក​ជាតិ​​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម ២០១៧ #ឆន្ទៈ​យើង​បេះ​ដូង​យើង។

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម