រំជួលចិត្ត! ដំរីមួយក្បាល លុតជង្គង់ មុខក្តារមឈូសហ្មដំរី ដើម្បីលាគ្នា
- 2017-08-04 08:43:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រំជួលចិត្ត! ដំរីមួយក្បាល លុតជង្គង់ មុខក្តារមឈូសហ្មដំរី ដើម្បីលាគ្នា
ចន្លោះមិនឃើញ
វីដេអូដ៏ក្រៀមក្រំ និងរំជួលចិត្តមួយខ្សែ ដែលបានបង្ហោះលើបណ្ដាញអ៊ីនធឺណិត កាលពីថ្ងៃច័ន្ទកន្លងទៅនេះ បានបង្ហាញឲ្យឃើញ សត្វដំរីមួយក្បាល មានឈ្មោះថា Plai Panom អាយុ ២០ ឆ្នាំ លុតជង្គង់ និងក្រាបចុះលើដី នៅចំពោះមុខក្ដារមឈូសហ្មដំរីម្នាក់ ដើម្បីលាគ្នាជាលើកចុងក្រោយបង្អស់។
ហ្មដំរីខាងលើ មានឈ្មោះថា Somjai Chuenprasaeng អាយុ ៦៥ ឆ្នាំ បានស្លាប់ដោយនឹកស្មានមិនដល់ នៅពេលដែលឡានដឹកទំនិញមួយគ្រឿង បើកបរធ្លាក់ផ្លូវក្នុងល្បឿនលឿន រួចក៏មកបុកហ្មដំរីនោះ ដែលកំពុងតែសម្រាកលេងនៅខាងមុខផ្ទះ នៅភាគខាងត្បូងខេត្ត Surat Thani ប្រទេសថៃ។
សត្វដំរីឈ្មោល Plai Panom ជាមួយនឹងកូនប្រុស លោក Somjai ដែលជិះពីលើ.កវា បានគោះក្ដារមឈូស ដើម្បីប្រាប់ឲ្យហ្មដំរីរូបនោះដឹងថា វាបានមកគោរពវិញ្ញាណក្ខន្ធ បន្ទាប់ពីចំណាយពេលនៅជាមួយគ្នាជាង ១០ ឆ្នាំ។
បុរសជាកូនប្រុស មានឈ្មោះថា Pramote Chuenprasaeng អាយុ ៤៣ ឆ្នាំ បានប្រាប់សារព័ត៌មាន Thai PBS ឲ្យដឹងថា គ្រួសារលោកមិនមានបំណងឲ្យ Plai Panom ចូលរួមឡើយ ដែលជាធម្មតាវាត្រូវចងទុកនៅក្នុងព្រៃ ចម្ងាយ ៥ គីឡូម៉ែត្រពីផ្ទះ។
លោក Pramote ពន្យល់ប្រាប់ថា បន្ទាប់ពីសាកសពឪពុកខ្លួនបានបញ្ជូនពីមន្ទីរពេទ្យមកដល់ផ្ទះវិញ លោកបានទៅមើល Plai Panom ប៉ុន្តែវាស្រាប់តែបាត់ខ្លួន។ លោកបានដើររកវា ហើយក៏ប្រទះឃើញវានៅក្បែរនោះ ដោយបង្គោលដែលចងវា ត្រូវវាធ្វើឲ្យរលំដើម្បីគេចខ្លួន ប៉ុន្តែបង្គោលនោះបានទាក់ជាប់ជាមួយដើមឈើ ធ្វើឲ្យវាមិនអាចទៅណារួចទៀត។
ដោយសារតែមិនដឹងថាគួរធ្វើយ៉ាងណា លោក Pramote បានជិះដំរីត្រលប់មកផ្ទះវិញតែម្ដង។ នៅពេលដែលពួកគេមកដល់ ពិធីបុណ្យសពក៏បានចាប់ផ្ដើម ហើយនៅពេលនោះ Plai Panom បានដើរសំដៅទៅកាន់មឈូសភ្លាមៗ ហាក់បីដូចជាវាដឹងថា ហ្មដំរីនៅខាងក្នុងនោះអីចឹង។
យ៉ាងណាមិញ មនុស្សជាច្រើននៅក្នុងពិធីនោះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញទិដ្ឋភាពដ៏រំជួលចិត្ត ដែលសត្វដំរីមួយក្បាលនោះ ធ្វើចំពោះហ្មដំរី៕
ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖
ចុចអាន៖