Toyota និង Mazda គ្រោង​ចំណាយ​លុយ ១,៦ ប៊ីលាន​ដុល្លារ​ផលិត​រថយន្ត​អគ្គិសនី

  • 2017-08-05 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ជប៉ុន​ Toyota Motor Corp បាន​ឲ្យ​ដឹង​​​​កាល​ពី​ថ្ងៃ​សុក្រថា​ ខ្លួន​នឹង​យក ៥% នៃ​ក្រុមហ៊ុន Mazda Motor Corp ដែល​ជា​ផ្នែក​មួយ​នៃ​សម្ព័ន្ធភាព​​​សង់​រោងចក្រ​នៅ​អាមេរិក​តម្លៃ១,៦​ពាន់​លាន​ដុល្លារ​ដើម្បី​ផលិត​រថយន្ត​អគ្គិសនី​ជាមួយគ្នា​នៅ​ឆ្នាំ ២០២១

លោក​ Akio​Toyoda ​ប្រធាន​​ជាន់​​ខ្ពស់​​របស់​ Toyota ​និយាយ​​ក្នុង​​សន្និសិទ្ធ​​សារព័ត៌មាន​​កាល​ពី​ថ្ងៃ​សុក្រថា "អំឡុង​ពេល​នេះ​យើង​នឹង​មាន​ដៃ​គូ​​ប្រកួត​ប្រជែង​ផលិត​រថយន្ត​អគ្គិសនី​ជា​ច្រើន​ដូច​ជា ​ក្រុមហ៊ុន ​Apple ​និង ​Google ជា​ដើម" ។

ចំពោះ​ទីតាំង​ផលិត​មិនទាន់​ប្រកាស​ជា​ផ្លូវការ​នៅ​ឡើយ​ទេ​ តែ​តាម​ប្រសាសន៍​ប្រធាន​​ជាន់​​ខ្ពស់​​របស់​ Toyota បាន​ឲ្ុ​ដឹង​ថា ​​រោងចក្រ​អាច​​ផលិត​រថយន្តអគ្គិសនី ៣០០.០០០​ គ្រឿង​​ក្នុង​មួយ​ឆ្នាំ​ និង​​ប្រើ​​មនុស្ស​ធ្វើការ​ប្រហែល​ ៤.០០០ ​នាក់​ ហើយ​ Toyota ​បាន​នឹង​​កំពុង​វិនិយោគ​រថយន្ត​អគ្គិសនី​យ៉ាង​ខ្លាំង​ក្លា​។

ក្រៅ​ពី​កិច្ច​ព្រមព្រៀង​ដំឡើង​រោងចក្រ​​ផលិត​ ក្រុមហ៊ុនជប៉ុន​​ទាំង​ពីរ​នឹង​អភិវឌ្ឍ​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​រថយន្ត​ និង​មុខងារ​បើកបរ​ដោយ​ស្វ័យ​ប្រវត្តិ​​ដែល​គ្រោង​នឹង​បំពាក់​លើ​រថយន្ត​អគ្គិសនី​របស់​ខ្លួន​។

ដោយ​ឡែក​​ក្រុមហ៊ុន​ NissanMotorCo, Volkswagen,​ AG​ និង​ក្រុមហ៊ុន ​Tesla ក៏​បាន​នឹង​កំពុង​ផលិត​​រថយន្ត​​​អគ្គិសនី​របស់​ខ្លួន ហើយ​​ចាត់​​ទុក​ជា​​រថយន្ត​គ្មាន​ជាតិ​ពុល​អស្ចារ្យ​បំផុត​ក្នុង​លោក។

រំឭក​ថា​​ក្រុមហ៊ុន ​Toyota​ បាន​​កំណត់​​គោលដៅ​រ​បស់​ខ្លួន​ពី​ការ​ផលិត​រថយន្ត​គ្មាន​ជាតិ​ពុល​នៅ​ឆ្នាំ ​២០៥០ ​តែ​មក​ដល់​បច្ចុប្បន្ន​​នេះ​​ក្រុមហ៊ុន​​ជួប​ប្រទះ​​បញ្ហា​​មួយ​​ចំនួន​ដូច​ជា​ការ​បើកបរ​ និង​ការ​សាកថ្ម​នៅ​មាន​កម្រិត​នៅ​ឡើយ​៕

-Apple កំពុង​សាក​ល្បង​ដំណើរការ "រថយន្ត​បើក​បរ​​ដោយ​ខ្លួន​ឯង​បាន" អាច​​នឹង​ប្រើ​​សាធារណៈ​​​

ប្រភព៖ Channelnewsasia   ប្រែសម្រួល៖ សិរីបុទ្រ

អត្ថបទថ្មី