ស្រីស្អាតបោះបង់អាជីពគ្រូបង្រៀន មកគូរមុខឆ្ពិនភ្នែក យ៉ាងអស្ចារ្យ!

  • 2017-08-05 03:55:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នារី​វ័យ ៣១ ឆ្នាំ​ម្នាក់ មាន​ឈ្មោះ​ថា Mimi Choi មក​ពី​ទីក្រុង Vancouver ប្រទេស​កាណាដា គឺ​ជា​វិចិត្រករ​តុបតែង​មុខ ដែល​អាច​បង្កើត​រូបភាព​ឆ្ពិន​ភ្នែក​ដ៏​អស្ចារ្យ។ នាង​មាន​អ្នក​គាំទ្រ នៅ​លើ​បណ្តាញ​សង្គម Instagram រហូត​ដល់​ទៅ ២៧៤ ០០០ នាក់។

មុន​ពេល​ក្លាយ​ខ្លួន​ជា​អ្នក​តុបតែង​មុខ​បែប​នេះ នាង Mimi ទទួល​បាន​ការ​បណ្ដុះបណ្ដាល​ជា​គ្រូបង្រៀន និង​ធ្វើ​ការ​នៅ​សាលាមត្តេយ្យ អស់​រយៈពេល ៣ ឆ្នាំ។ «ខ្ញុំ​ចូលចិត្ត​បង្រៀន ប៉ុន្តែ​មិន​សប្បាយចិត្ត​ទាំង​ស្រុង​នោះ​ទេ។ ខ្ញុំ​ត្រូវការ​ការ​ប្រកួតប្រជែង​ថ្មី»។ នាង Mimi ប្រាប់​ដូច្នេះ។

ក្រោយមក​នាង​ក៏​បាន​ចាប់ផ្ដើម​រៀន​តុបតែង​មុខ​នៅ​ផ្ទះ​តែម្ដង។ «ខ្ញុំ​តែងតែ​ប៉ិនប្រសព្វ​ខាង​ផ្នែក​សិល្បៈ និង​ធ្លាប់​បាន​តុបតែង​មុខ​ឲ្យ​កូនក្រមុំ​ពី​មុន​មក ប៉ុន្តែ​ខ្ញុំ​មិន​ធ្លាប់​ធ្វើ​អ្វី​ឆ្គួតៗ ដូច​ជា​ពេល​ឥឡូវ​នេះ​ទេ»។ នាង Mimi បាន​បន្ថែម៕

ចង់​ដឹង​យ៉ាង​ណា សូម​ទស្សនា​រូប​ខាង​ក្រោម​ទាំង​អស់​គ្នា៖

ចុចអាន៖

ប្រភព៖ Boredpanda   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម