Zidane ទម្លាយ​ហេតុផល​ដាក់ Ronaldo ចូល​ក្នុង​បញ្ជី​ Real ពេល​ប៉ះ​ Man Utd

  • 2017-08-08 03:11:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្របពេល Real Madrid កំពុង​រៀបចំ​ខ្លួន​​​ត្រៀម​លេង​ទល់ Manchester United នៅ​ពាន UEFA Super Cup ក្នុង​សន្និសីទកាសែត លោក Zinedine Zidane បាន​ប្រាប់​ពី​ហេតុផល​ដែល​​បញ្ចូល​ឈ្មោះ Cristiano Ronaldo ក្នុង​បញ្ជី​របស់​ក្រុម​។

បន្ទាប់​លេច​ឈ្មោះ Ronaldo ក្នុង​បញ្ជី​កីឡាករ​ត្រៀម​លេង​នឹង​ក្លឹប​ចាស់​ Man Utd​ នៅ​យប់​នេះ​ម៉ោង​១:៤៥នាទី បាន​ធ្វើ​ឲ្យ​អ្នក​គ្រប់​គ្នា​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ព្រោះ​កាល​លេង​ Pre-Season កន្លង​ទៅ​កីឡាករ​ព័រទុយហ្គាល់​មិន​បាន​បាន​បង្ហាញ​វត្តមាន​ម្ដង​​ឡើយ។​

ទាក់ទិន​នឹង​ការ​បញ្ចូល​ឈ្មោះ​នេះ​​អ្នក​ចាត់ការ​បារាំង​​បាន​និយាយ​ថា៖ "អ្វី​ដែល​​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​អារម្មណ៍​ជាង​គេ​នោះ​គឺ​ Ronaldo មាន​លក្ខណៈ​គ្រប់គ្រាន់ ដូច​ថ្ងៃ​ប្រកួត Champions League អញ្ចឹង។ ពេល Ronaldo ចាប់​ផ្ដើម​ជាមួយ​ពួក​យើង​គឺ​មាន​ន័យ​ខ្លាំង​ណាស់ ហើយ​វា​ក៏​មាន​ន័យ​ថា​ គេ​ក៏​ត្រៀម​ខ្លួន​រួចរាល់​ដើម្បី​លេង​យប់​នេះដែរ យ៉ាងណាក្ដី​ពួក​យើង​ចាំ​មើល​ទាំង​អស់​គ្នា។

UEFA Super Cup ជា​ពាន​មួយ​តម្រូវ​ឲ្យ​ជើង​ឯក Champions League និង Europa League ឆ្នាំ​មុន​មក​ប្រកួត​ប្រជែង​គ្នា។ សម្រាប់ Real Madrid ធ្លាប់​ឈ្នះ​ពាន​នេះ​៣​ដង​រួច​មក​ហើយ ឯ​ Man Utd ទើប​តែ​​លើក​បាន​ម្ដង​គត់ និង​រង​ជើងឯក​២​ដង៕

ចុចអាន៖

​​​​​​

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ