មិន​ធម្មតា! កម្ពុជា​នឹង​បង្កើត​ក្រុមហ៊ុន​ធំៗ នៅ​ក្នុង​តំបន់​អាស៊ាន ត្រូវ​ការ​បុគ្គលិក​ខ្មែរ​ច្រើន​រូប

  • 2017-08-08 05:57:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឧកញ៉ា សៀ ឫទ្ធី ស្ថាបនិក​ក្រុមហ៊ុន WorldBridge ដែល​មាន​ក្រុមហ៊ុន​ចំណុះ​រហូត​ដល់ ២៤​ធំៗ​ក្នុង​ប្រទេស​កម្ពុជា បាន​ប្រាប់​មក​កាន់ Sabay​ ថា​លោក​ចង់​ឱ្យ​ក្រុមហ៊ុន​ខ្មែរ​ហក់​ចូល​ក្នុង​តំបន់​អាស៊ាន ក៏​ដូចជា​នៅ​ក្នុង​ពិភពលោក​ ហើយ​បច្ចុប្បន្ន​នេះ​បាន​ចូល​ក្នុង​តំបន់​រួចរាល់​ហើយ ដូចជា​ឡាវ ភូមា ថៃ សិង្ហបុរី និង​បន្ត​ចូល​ទៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ហ្វីលីពីន បន្ថែម​ទៀត​ក្នុង​ការ​បង្កើត​ក្រុមហ៊ុន​វិនិយោគ​នានា។ ជា​ពិសេស​នោះ​គឺ​ត្រូវ​ការ​កម្លាំង​ពលកម្ម​ ដែល​ជា​និស្សិត​ខ្មែរ​ជា​ច្រើន​រូប​ក្នុង​ការ​បំពេញ​ការងារ​ដ៏​សម្បូរ​បែប​នៅ​ប្រទេស​ទាំង​នោះ​ទៀត​ផង។

ម្ចាស់​គម្រោង​អគារ​ភ្លោះ The Bridge ខ្ពស់​កប់​ពពក​នៅ​កោះ​ពេជ្រ​រូប​នេះ បាន​បន្ត​ទៀត​ថា បច្ចុប្បន្ន​នេះ​នៅ​ប្រទេស​ឡាវ ​បាន​ប្រមូល​​ទិញ​ដី​រួច​ហើយ ជា​ទីតាំង​ល្អ​អាច​បង្កើត​គម្រោង​នានា ដូចជា​វិស័យ​សណ្ឋាគារ វិស័យ​ខុន​ដូរ​ជាដើម។ ចំណែក​ឯ​ប្រទេស​ភូមា លោក​ឧកញ៉ា​មាន​គម្រោង​អភិវឌ្ឍ​លើ ​វិស័យ​ដឹក​ជញ្ជូន និង​វិស័យ​អាហារ។

អគារ​ភ្លោះ The Bridgexj

ពាក់ព័ន្ធ​នឹង​គោល​ដៅ​សំខាន់​ ចំពោះ​ការ​បោះ​ទន់​វិនិយោគ​រាប់​លាន​ដុល្លារ​នៅ​ក្រៅ​ប្រទេស​នេះ ឧកញ៉ា សៀ ឫទ្ធី បាន​សង្កត់​ធ្ងន់​ថា៖ "ខ្ញុំ​អត់​ដែល​ចង់​បាន​លុយ​ពី​ប្រជាជន​ខ្មែរ ទេ អ្វី​ដែល​ខ្ញុំ​ធ្វើ​គឺ​ខ្ញុំ​ចង់​ស្រូប​យក​មូលធន​ពី​ប្រទេស​ជិត​ខាង ពី​ប្រទេស​ដទៃ​ដើម្បី​បាន​ផល​ចំណូល​មក​ប្រទេស​កម្ពុជា​យើង ពីព្រោះ​ខ្ញុំ​ស្រូប​យក​លុយ​តែ​ពី​ប្រជាជន​ខ្មែរ​តិច​អស់​ហើយ យើង​ត្រូវ​តែ​ចេះ​ស្រូប​យក​ពី​ប្រទេស​គេ ដែល​គេ​មាន​ទីផ្សារ​ធំជាង​យើង។

ជា​ចុង​ក្រោយ​លោក​ឧកញ៉ា បាន​ប្រាប់​ថា និស្សិត​ខ្មែរ​អាច​ដាក់​ពាក្យ​បាន ​ពី​ព្រោះ​ក្នុង​ក្រុមហ៊ុន​របស់​លោក​បាន​ប្រកាស​ជ្រើសរើស​រាល់​ថ្ងៃ និង​ជា​ច្រើន​រូប​ ក្នុង​នោះ​ត្រូវ​ការ​អ្នក​គ្រប់គ្រង​គម្រោង និង​ផ្នែក​ផ្សេង​ទៀត៕

ចុចអាន៖

អត្ថបទ៖ វឌ្ឍនៈ