Note 8 រូប​ពិត​ប្រាកដ​បែក​ធ្លាយ​ហើយ ​ចង់​បាន Wallpapers ស្អាតៗ​នៅ​ទីនេះ

  • 2017-08-08 12:11:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Galaxy Note 8 ត្រូវ​បាន​គេ​បណ្ដាញ​សារព័ត៌មាន​បរទេស​ជា​ច្រើន​ចាប់​អារម្មណ៍​ចុះ​ផ្សាយ​ព្រោង​ព្រាត ពី​ការ​រចនា​រូប​រាង​ប្លែក មាន​អេក្រង់​កោង សមត្ថភាព​កប់​ស៊េរី ហើយ​មើល​ទៅ​ស្អាត​ទាក់​ភ្នែក​ទៀត​ផង។

Note 8 រូប​បែក​ធ្លាយ​ចុង​ក្រោយ​

សម្រាប់​ទំហំ ​Wallpaper​ របស់ Note8 ដូច​ដែល​អ្នក​ទាំង​អស់​គ្នា​បាន​ឃើញ​នៅ​ក្នុង​រូបភាព​បែក​ធ្លាយ​បែប​ពាណិជ្ជកម្ម​កន្លង​មក មាន​ទំហំ resolution (1440 x 2960) ប៉ុន្តែសម្រាប់​គម្រូ​រូបភាព​ខាង​ក្រោម​នេះ​អាច​ Support បាន​ដល់​ទំហំ (2960 x 2960) មាន​ន័យ​ថា អ្នក​អាច​កំណត់​ទំហំ​របស់​វា​បាន​តាម​ចិត្ត។

រំឮក​ដែរ​ថា Note 8 នឹង​ត្រូវ​​ចេញ​ជាផ្លូវការ នៅថ្ងៃទី 23 សីហាខាងមុខ​នេះហើយ ដែលអាច​នឹង​មាន​តម្លៃ​​លើស​ Note 7 ខ្ទង់ ១៥០ ទៅ ២០០ ដុល្លារ​ឯណោះពោល​គឺ​ខ្ធង់ ១ ពាន់​ដុល្លារ​ឡើង ដូច​េនះ​បើ​ប្រិយមិត្ត​ណា​ចង់​បាន​េូបភាព​កំពូល​ស្មាតហ្វូន​របស់ Samsung នេះ​យក​ទៅ​ដាក់​លេង​លើ​ស្មាតហ្វូន​របស់​ខ្លួន​បណ្ដោះ​អាសន្ន អាច​ដោនឡូត​នៅ​ខាង​ក្រោម​នេះ​បាន៕

ចុច​ទី​េនះ Wallpapers Note 8

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ រក្សា