វីដេអូបុរសវៀតណាម​កាត់សក់​​​អតិថិជន​​​ប្រើ​សាំម៉ូរ៉ៃ ឡូយ​អស់​ទាស់!

  • 2014-11-10 17:33:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​កាត់​សក់ គេ​ប្រើ​កន្ត្រៃ ចំណែក​ជាង​ជនជាតិ​វៀតណាម​ម្នាក់​នេះ​វិញ​ បែរជា​ប្រើ​ដាវ​សាំម៉ារ៉ៃ​ កាត់​សក់​អតិថិជនយ៉ាង​ឡូយ​ ធ្វើឱ្យមាន​ការកោតសរសើរពីអតិថិជន។

 

ជាង​ឈ្មោះ Nguyen Hoang Hung បាន​និយាយ​ថា លោក​ហ្វឹកហាត់​ប្រើដាវ​សាំម៉ូរ៉ៃអស់​ពេលបួន​ឆ្នាំ​ហើយ។ ក្រោយ​ហ្វឹកហាត់ Hung ត្រូវ​គេ​អញ្ជើញ​ឱ្យ​ចូល​រួម​កម្មវិធី Game Show មួយដើម្បី​​បង្ហាញ​សមត្ថភាព ​តែ​តម្រូវ​ឱ្យ​លោក​ប្រើ​ដាវតែ​ប៉ុណ្ណោះ។ ​តាំង​ពី​ពេល​នោះ​មក លោក​ចាប់​ផ្ដើម​​បោះបង់​ការប្រើ​កន្ត្រៃ។

 

Hung បាន​ឱ្យ​ដឹង​ថា លោក​ប្រើ​ជំនាញ​នេះ​តែ​នៅ​ក្នុង​​ការ​សម្ដែង និង​កម្មវិធី​តាំង​ពិព័រណ៍ ប៉ុន្តែ​ដោយ​អតិថិជន​ជាច្រើន​មក​ហាង​របស់​លោក លោក​​ក៏​ប្រើ​ដាវ​​សាំម៉ារ៉ៃ Wakizashi កាត់​សក់​​រហូត​​តែ​ម្ដង​ទៅ។

 

ស្ដាប់​មើល​ទៅ​ដូច​ជា​គ្រោះថ្នាក់ តែ​ជាង​កាត់​សក់​រូប​នេះ​​បន្ត​ថា ការ​ប្រើ​ដាវ​កាត់​សក់​គឺ​​មាន​សុវត្ថិភាព​ណាស់ ហើយ​វា​ប្រសើរ​ជាង​ប្រើ​កន្ត្រៃ៕

 

 

ទស្សនា​វីដេអូ

 

http://www.youtube.com/watch?v=cq7B1MtVVcc#t=55

 

 ពិតជា​​អ្នក​មានមែន! ទិញ iPhone 6 ៩៩ គ្រឿង លាត​ត្រដាង​ក្ដី​ស្នេហ៍

 

ឡាន​កញ្ចាស់​ប្រធានាធិបតី​ក្រ​បំផុត​ មាន​គេ​សុំ​ទិញ​១​លាន​ដុល្លារ​

 

ដោយ៖ អ៊ុំ សុភក្ដិ ប្រភព៖ Odditycentral