ហុក សុចិត្រា ​ថា យ៉ាង​ច្រើន​២​ឆ្នាំ​ទៀត​កម្ពុជា​​នឹង​មាន​ក្រុម​ Futsal ខ្លាំង​ៗ

  • 2017-08-09 02:10:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ហុក​ សុចិត្រា ​អតីត​គ្រូ​បង្វឹក​​ Futsal ជម្រើស​ជាតិ​កម្ពុជា​​នា​កំឡុង​ឆ្នាំ​២០១២ ​បញ្ចេញ​ទស្សនៈ​ថា ​យ៉ាង​ច្រើន​២​ឆ្នាំ​ទៀត កម្ពុជា​​នឹង​មាន​​ក្រុម​ Futsal ខ្លាំង​ៗ អាច​ប្រកួត​ប្រជែង​ជា​មួយ​ប្រទេស​ដទៃ។

លោក ហុក​ សុចិត្រា

​ដោយ​មើល​ឃើញ​ពី​ការ​រៀប​ចំ​ព្រឹត្តិការណ៍ ​​ប្រកួត​ Futsal ជាតិ (CLEAR NATIONAL FUTSAL CUP 2017) ​ធ្វើ​ឲ្យ​អតីត​គ្រូ​បង្វឹក​ជម្រើស​ជាតិ​ Futsal រូប​នេះ​​ជឿ​ថា កម្ពុជា នឹង​ងើប​ឡើង​វិញ​នា​វិស័យ​កីឡា​ដែល​កំពុង​ពេញ​និយម​មួយ​នេះ។ ការ​បង្កើត​ព្រឹត្តិការណ៍​​ខាង​លើ​​ ​ពិត​ជា​មាន​ផល​ចំណេញ​ច្រើន​មែន​ទែន​ដល់​​​ទិស​ដៅ​​នៃ​ការ​ចាប់​​ផ្ដើម​​អភិវឌ្ឍន៍​វិស័យ​ Futsal។

​លោក​បន្ថែម​ថា អ្វី​ដែល​ពិសេស​អាច​ឲ្យ​​អ្នក​គាំទ្រ​​យល់​​ដឹង​កាន់​តែ​ច្បាស់​ពី​បច្ចេកទេស​នៃ​ការ​លេង​កីឡា​​នេះ ព្រម​ទាំង​​ធ្វើ​​ឲ្យ​កីឡាករ​​​ទទួល​បាន​ការ​ណែនាំ​ពី​ក្បួន​ច្បាប់​កាន់​តែ​ច្បាស់។ ​ចំណុច​សំខាន់​បំផុត​​គឺ​កីឡាករ​ទទួល​បាន​បទ​ពិសោធ​ច្រើន ពី​ការ​ប្រកួត​​ដែល​មាន​ស្តង់ដារ​ត្រឹម​ត្រូវ​។

​បើ​គិត​ត្រឹម​ពេល​នេះ​ព្រឹត្តិការណ៍​​ប្រកួត​ Futsal ជាតិ (CLEAR NATIONAL FUTSAL CUP 2017) ​បាន​ដំណើរ​ការ​ចំនួន​ពីរ​សប្ដាហ៍​ហើយ ដោយ​ទីតាំង​ប្រកួត​នៅ​ទីលាន​ Blue Sport ៕

តារាង​​ពិន្ទុ​គិត​ត្រឹម​សប្ដាហ៍​ទី​ពីរ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​