Ander Herrera៖ Real Madrid គឺ​ជា​ក្រុម​ល្អ​ជាង​គេ​លើ​លោក

  • 2017-08-09 02:06:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប​ពី​ខកចិត្ត​​ចាញ់​នៅ​ពាន  UEFA Super Cup ក្រោម​ដៃ​​ក្រុម​យក្ស​អេស្ប៉ាញ Real Madrid កីឡាករ Ander Herreraរបស់ Manchester United បាន​សរសើរ​​ក្រុម​ស្ដេច​ស​ថា ជា​ក្រុម​ខ្លាំង​​ជាង​គេ​លើ​លោក។

ក្រោម​ក្រសែ​ភ្នែក​អ្នក​ទស្សនា​រាប់​ម៉ឺន​នាក់​​ ត្បិត​ក្រុម​ខ្លាំង​​អេស្ប៉ាញ​អវត្តមាន​​កីឡាករ​​ឆ្នើម​​ Ronaldo មិន​បាន​លេង​​​នៅវគ្គ​ទី​១​ តែ​ពួក​គេ​បាន​ដាក់​សម្ពាធ​​លើ​​​បិសាច​ក្រហម​​យ៉ាង​ខ្លាំង​និង​ស្រែក​ឃ្លាន​រក​គ្រាប់​បាល់​​ រហូត​ទទួល​បាន​ជ័យជម្នះ​​២-១ ឈ្នះ​ពាន​ Super Cup ជា​លើក​ទី​៤​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លឹប។

ក្រោយ​បញ្ចប់​ការ​ប្រកួត​កីឡាករ​អេស្ប៉ាញ Herrera បាន​និយាយ​ថា៖ "Madrid មាន​សមត្ថភាព​ខ្ពស់ ពួក​គេ​គឺ​ជា​ក្រុម​ល្អ​ជាង​គេ​លើ​លោក។ ខ្ញុំ​គិត​ថា​ក្រុម​ដែល​ខ្លាំង​ជាង​គេ​គឺ​ក្រុម​ដែល​បាន​ឈ្នះ​ពាន Super Cup។ កីឡាករ​វ័យ​២៧​ឆ្នាំ​ក៏​បាន​បង្ហាញ​​គម្រោង​ទៅ​ខាង​មុខ​សម្រាប់​រដូវ​កាល​ថ្មី​ថា៖ "ពេល​នេះ​មាន​ក្រុម​៥​​ឬ​៦ ដែល​ល្អ​ជាង​ក្រុម​ពួក​យើង ប៉ុន្តែ​ពួក​យើង​​នឹង​ប្រឹងប្រែង​​អភិវឌ្ឍន៍​ក្រុម​ ដើម្បី​​ក្លាយ​ជា​ក្រុម​កំពូល​ទី​២ឬ​៣។

បរាជ័យ​យប់​មិញ​របស់ Manchester United ធ្វើ​ឲ្យ​ពួក​គេ​រង​ជើងឯង​ពាន Super Cup ជា​លើក​ទី​៣​ហើយ និង​ធ្លាប់​ឈ្នះ​ម្ដង​គត់​នៅ​ឆ្នាំ​១៩៩១៕

ចុចអាន៖

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម