ឈិន ឈឿន ​ប្រាប់​មូលហេតុ​បង្កើត​ក្រុម​ការងារ យុវជន ​និង​កីឡា

  • 2017-08-09 03:12:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា ឈិន ឈឿន ​បាន​បង្កើត​ជា​ក្រុម​ការងារ យុវជន ​និង​កីឡា (Youth and Football Team) ​ដើម្បី​ចែក​រំលែក​បទ​ពិសោធ​បាល់ទាត់​ដល់​យុវជន​នៅ​តាម​បណ្ដា​ខេត្ត​នានា។

ឈិន ឈឿន ​បាន​បង្ហោះ​សារ​មួយ​នៅ​លើ​ Facebook ​របស់​ខ្លួន​ដូច្នេះ​ថា​៖ “ដោយ​សារ​ការ​ស្រលាញ់​តាំង​ពី​រ​តូច​រហូត​មក​ដល់​ពេល​នេះ​ វា​ធ្វើ​អោយ​ខ្ញុំ​មាន​ក្ដី​ស្រមៃ​មួយ​ បាន​បង្កើត​ក្រុម​យុវជន​ នឹង​បាល់​ទាត់​ នេះ​ឡើង​ សម្រាប់​ក្រុម​មួយ​នេះ​ ​គឺ​ខ្ញុំ​បាន​ធ្វើ​វា ដោយ​ការ​ស្រលាញ់​ លះបង់​ ចេញ​ពី​ចិត្ត​ មិន​ដែល​គឺថា​ចង់​បាន​ផល​ប្រយោជន៍​អ្វី​នោះ​ទេ​ ទៅ​វិញ​នេះ​ គឺ​ចង់​ឃើញ​ប្អូន​ៗ​ យុវជន​ ប្អូន​ៗនៅ​តាម​សាលា​រៀន​ ដែល​មាន​ការ​ខ្វះ​ខាត​ សម្ភារៈ​សិក្សា​ សម្ភារៈ​កីឡា​ នឹង​ផ្នែក​បាល់ទាត់​។ វា​ជា​ការ​ជំរុញ​លើក​ទឹក​ចិត្ត​ប្អូន​ៗ​ ដើម្បី​មាន​អនាគត​ដល់​ល្អ​ និង​យុវជន​ល្អ​សម្រាប់​ប្រទេស​ជាតិ​យើង​(ស្នាម​ញញឹម​ ជា​កម្លាំង​ចិត្ត​ខ្ញុំ​ )”។

កាល​ពី​ពេល​កន្លង​ទៅ​នេះ ​ក្រុម​ការងារ យុវជន ​និង​កីឡា​ខាង​លើ​បាន​ចុះ​ទៅ​ដល់​ខេត្ត​ប៉ៃលិន ​និង​បាន​ចូល​ទៅ​សាលា​រៀន​ផ្សេង​ៗ​នៅ​ទី​នោះ ​ដើម្បី​ជា​ការ​ចែក​រំលែក​និង​ផ្ដល់​ជា​គន្លឹះ​ខ្លះ​ៗ​ទាក់ទង​បាល់ទាត់​៕

ចុចអានអត្ថបទបន្ដ៖ ហុក សុចិត្រា ​ថា យ៉ាង​ច្រើន​២​ឆ្នាំ​ទៀត​កម្ពុជា​​នឹង​មាន​ក្រុម​ Futsal ខ្លាំង​ៗ

Ander Herrera៖ Real Madrid គឺ​ជា​ក្រុម​ល្អ​ជាង​គេ​លើ​លោក

អត្ថបទ៖ មុន្នីរម្យ