ជម្រើស​ជាតិ​​ជន​ពិការ​ កំពុង​ត្អូញត្អែរ​ពី​ផលវិបាក​ខ្វះខាត​ជីវភាព

  • 2017-08-10 02:46:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​កីឡាករ​​ជម្រើស​ជាតិ​ជន​ពិការ​ដែល​ហ្វឹកហាត់​រៀង​រាល់​ថ្ងៃ​កំពុង​ត្អូញត្អែរ​ពី​កង្វះខាត​ជីវភាព ​ដើម្បី​បំប៉ន​​កម្លាំង​កាយ​ឲ្យ​​មាន​​កម្លាំង​គ្រប់​គ្រាន់ ​ដើម្បី​ត្រៀម​ខ្លួន​ចូល​រួម​ព្រឹត្តិការណ៍​អន្តរជាតិ​​មាន​ជា​បន្ទាប់​ៗ​។

ក្រុម​កីឡាកររទេះ​ជន​ពិការ​

​ក្រុម​កីឡាករ​ជន​ពិការ​ទាំង​អស់​បាន​ឲ្យ​ដឹង​ដូច​ៗ​គ្នា​ថា​ ពួក​គេ​កំពុង​ខ្វះខាត​ ​ខណៈ​ការ​ឧបត្ថម្ភ​របស់​ក្រសួង​ឬ​ថ្នាក់​ដឹក​នាំ​ហាក់​មាន​ភាព​យឺតយ៉ាវ​​។ ​ក្នុង​នោះ​កីឡាករ វ៉ាន វ៉ុន ជម្រើស​ជាតិ​ជន​ពិការ​បាន​​លើក​ឡើង​ថា ការ​ឧបត្ថម្ភ​របស់​ថ្នាក់​ដឹក​​​​នាំ​​ គឺ​ក្រុម​កីឡាករ​នឹង​ទទួល​បាន ​គ្រាន់​តែ​មិន​ទាន់​ដឹង​ពេល​វេលា​ជាក់​លាក់។

​យ៉ាង​ណា​ក្ដី​​​​កីឡាករ​ជន​ពិការ​ទាំង​អស់​គ្រាន់​តែ​​សូម​សំណូមពរ​​ឲ្យ​ខាង​ថ្នាក់​លើ មេត្តា​ពន្លឿន​ប្រាក់​ឧបត្ដម្ភ ដើម្បី​អាច​មាន​លទ្ធភាព​យក​ថវិកា​ទាំង​នោះ​ទៅ​បំប៉ន​ខ្លួន​ ដើម្បី​ត្រៀម​ចូល​រួម​ប្រកួត​ព្រឹត្តិការណ៍​អន្តរជាតិ​ផ្សេងៗ​ ​​មាន​ដូច​ជា​​ប៉ារ៉ាហ្គេម​​នា​ខែ​កញ្ញា​ នៅ​ប្រទេស​ម៉ាឡេស៊ី​ឆ្នាំ​២០១៧ នេះ​ជា​ដើម។

​ ​បច្ចុប្បន្ន​ក្រុម​កីឡាករ​ជន​ពិការ​ខាង​អត្តពលកម្ម​ ​ក្រុម​កីឡាករ​រទេះ​ជន​ពិការ​ជា​ដើម​ កំពុង​ហ្វឹកហាត់​យ៉ាង​សកម្ម​នៅ​ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​រៀងរាល់​ព្រឹក និង​ល្ងាច៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម