វីដេអូ​​ឈឺចាប់​​ស៊ីហ្គេម​ឆ្នាំ​​២០១៥៖ U22 កម្ពុជា​ចាញ់​ U22 ​ឥណ្ឌូណេស៊ី ៦-១ មុន​ប៉ះ​គ្នា​ឆ្នាំ​នេះ​

  • 2017-08-10 03:57:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​​​បាល់ទាត់​ជម្រើស​ជាតិ U22 កម្ពុជា នឹង​​បើក​ឆាក​ប៉ះ​​ក្រុម​ U22 ហ្វីលីពីន នា​ថ្ងៃ​ទី​១៥ ​ខែ​សីហា ឆ្នាំ​២០១៧ ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​នា​ទឹក​ដី​ម៉ាឡេស៊ី។ សម្រាប់​ឆ្នាំ​២០១៧​នេះ​​ការ​ប្រកួត​សន្សំ​ពិន្ទុ​​ក្នុង​ពូល​ B ​នេះ​​មាន​តែ​ពី​ក្រុម​ប៉ុណ្ណោះ​ដែល​ធ្លាប់​ប៉ះ​កម្ពុជា​កាល​ស៊ីហ្គេម​ឆ្នាំ​២០១៥ នៅ​ប្រទេស​សិង្ហបុរី​រួម​មាន ហ្វីលីពីន និង​ឥណ្ឌូណេស៊ី។

U22 កម្ពុជា

​កាល​ពី​ឆ្នាំ​២០១៥ កម្ពុជា​ បាន​យក​ឈ្នះ ហ្វីលីពីន ៣-១ ប៉ុន្តែ​បរាជ័យ​ធ្ងន់ធ្ងរ​ក្រោម​ថ្វី​ជើង ឥណ្ឌូណេស៊ី ៦-១ ដែល​​១​គ្រាប់​របស់​កម្ពុជា​ក្នុង​ជំនួប​បរាជ័យ​នេះ​គឺ​រក​បាន​ដោយ​ ប្រាក់ មុន្នី​ឧត្ដម ដោយ​ការ​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ។ ​ដោយ​ឡែក ៣​ក្រុម​ទៀត ដែល​ស្ថិត​នៅ​ពូល B ជា​មួយ​កម្ពុជា​ឆ្នាំ​នេះ​ ថៃ វៀតណាម និង​ទីម័រខាងកើត សុទ្ធតែ​ស្ថិត​នៅពូល​ផ្សេង​ពី​កម្ពុជាកាល​ឆ្នាំ​២០១៥។

​ ​​​កម្មវិធី​ប្រកួត​របស់​ U22 កម្ពុជា​

  • ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៧ U​22 កម្ពុជា Vs U 22 ហ្វីលីពីន ម៉ោង ៨:៤៥​ នាទី​

  • ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៧ U​22 វៀតណាម Vs កម្ពុជា ម៉ោង ៤ :០០​នាទី​

  • ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៧ U​22 ថៃ Vs U 22 កម្ពុជា ម៉ោង ៨:៤៥ នាទី

  • ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៧ U22 កម្ពុជា Vs ទីម័រខាងកើត​ ម៉ោង ៨:៤៥​ នាទី

  • ​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៧ U22 ​ឥណ្ឌូណេស៊ី Vs កម្ពុជា ម៉ោង ៤:០០​នាទី

​​តោះ​រំលឹក​ប្រវត្តិ​ឈឺចាប់​កម្ពុជា ចាញ់​ឥណ្ឌូណេស៊ី ៦-១ និង​យក​ឈ្នះ ហ្វីលីពីន ៣-១​៖ វីដេអូ Highlights កម្ពុជា ចាញ់ ឥណ្ឌូណេស៊ី ៦-១​ កាល​​ឆ្នាំ​២០១៥

វីដេអូ Highlights កម្ពុជា​ឈ្នះ ហ្វីលីពីន ៣-១៖

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​