Apple ទំនង​បញ្ចប់​ជីវិត​ iPhone ត្រកូល S នៅ​ឆ្នាំ ២០១៧ នេះ

  • 2017-08-11 01:36:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple រំពឹង​នឹង​ដាក់​បង្ហាញ iPhone ចំនួន ៣ ម៉ូដែល​នៅ​ខែ​កញ្ញា​ខាង​មុខ ដោយ​រួម​មាន iPhone 7s/7s Plus និង iPhone 8។ ផ្ទុយ​ពី​ការ​លើកឡើង​នេះ លោក John Gruber អ្នក​សរសេរ​ប្លុក​មួយ​រូបបាន​និយាយ​ថា​ គ្មាន​ផ្លូវ​ទេ​ដែល Apple នឹង​ហៅ​ទូរសព្ទ iPhone ជំនាន់​ថ្មី​ថា 7S។​

ការ​លើក​ឡើង​បែប​នេះ ក៏​ដោយ​សារ​លោក​សង្កេត​ឃើញ​រូបភាព​បែក​ធ្លាយ​កន្លង​ទៅ​នៃ​ទូរសព្ទ iPhone មាន​ការ​ផ្លាស់ប្ដូរ​ច្រើន​ធំធេង​ពេក ជា​កត្តា​ធ្វើ​ឲ្យ​ Apple ទំនង​មិន​ដាក់​លក់ iPhone តម្លៃ​ថោក​ឡើយ។​ ជា​ទូទៅ​ iPhone ត្រកូល S មាន​ការ​វិវត្ត​តិច​បំផុត​ធៀប​នឹង​ត្រកូល​ធម្មតា ដូច​ការ​បង្ហាញ iPhone 6s បើ​ធៀប​តួ​ខ្លួន​ជាមួយ iPhone 6 គឺ​ដូច​គ្នា​បេះ​ដាក់​តែ​ម្ដង ហើយ​មិន​មាន​ការ​ផ្លាស់ប្ដូរ​អ្វី​ច្រើន​ឡើយ។

ជុំវិញ​ការ​ប្ដូរ​ឈ្មោះ iPhone ជំនាន់​ក្រោយ Gruber ជឿ​ថា ​អាច​ជា iPhone 8, iPhone 8 Plus ឬ iPhone 8 Pro និង​ម្យ៉ាង​ទៀត​អាច​ជា iPhone Plus ឬ iPhone Pro ប៉ុន្តែ​មិន​មែន​ត្រកូល S ទៀត​ឡើយ។​

​ពិត​ប្រាកដ​បែប​ណា​នោះ យើង​នឹង​បាន​ដឹង​ទាំង​អស់​គ្នា​នៅ​អំឡុង​ខែ​កញ្ញា​ខាង​មុខ។

ប្រភព៖ Bgr   ប្រែសម្រួល៖ កៅ រក្សា