ឧកញ៉ា​ស្រី​ ចាន់ថន ឧបត្ថម្ភ​ ៥០០$ ​ម្នាក់ ​ដល់​កីឡាករ​គុន​ខ្មែរ​ចេញ​ទៅ​ស៊ីហ្គេម

  • 2017-08-11 06:38:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ព្រឹក​ថ្ងៃ​ទី១១​ ខែ​សីហា​ ឆ្នាំ​២០១៧​ លោក​ឧកញ៉ា​ ស្រី​ ចាន់ថន​ បាន​ធ្វើ​ពិធី​ជួបជុំ​ និង​សំណេះសំណាល​ជា​មួយ​កីឡាករ​ប្រដាល់​ជម្រើស​ជាតិ​គុន​ខ្មែរ​ទាំង​៥រូប​ និង​បាន​ជួយ​ឧបត្ថម្ភ​ទឹក​ប្រាក់​ម្នាក់​ ៥០០$ ​សម្រាប់​ចេញ​ទៅ​ស៊ីហ្គេម​ ២០១៧​នេះ។​

ឧកញ៉ា​ ស្រី​ ចាន់ថន​

ឧកញ៉ា​ ស្រី​ ចាន់ថន​ បាន​ឲ្យ​ដឹង​ថា​ ដោយ​កីឡាករ​ជម្រើស​ជាតិ​គុន​ខ្មែរ​នឹង​ត្រូវ​ចេញ​ទៅ​ប្រកួត​នៅ​ព្រឹត្តិការណ៏​ ស៊ីហ្គេម​ លើក​ទី២៩​ នៅ​ប្រទេស​ម៉ាឡេស៊ី​នេះ​ លោក​ក៏​រៀបចំ​ពិធី​ជួបជុំ​ពិសា​អាហារ​សាមគ្គី​មួយ​ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​កីឡាករ​ទាំង​ ៥រូប​នេះ​ និង​ផ្ដល់​មតិយោបល់​មួយ​ចំនួន​ដើម្បី​ជា​ការ​ត្រៀម​ចេញ​ទៅ​ផង​ដែរ។​ ក្រៅ​ពី​ជួបជុំ​ និង​ពិសា​អាហារ​នោះ​លោក​ឧកញ៉ា​ ក៏​បាន​ឧបត្ថម្ភ​ជា​ទឹក​ប្រាក់​ចំនួន​​ ៥០០$​ ដល់កីឡាករម្នាក់ៗ និង ​១០០០$​ ដល់​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ដើម្បី​ប្រើប្រាស់​បន្ថែម​នៅ​ស៊ីហ្គេម​ នេះ​ផង​ដែរ។​

ឧកញ៉ា​ក៏​បាន​ផ្ដាំ​ផ្ញើ​ដល់​កីឡាករ​ទាំង​អស់​ឲ្យ​ខំ​ប្រឹងប្រែង​ប្រកួត​ និង​ត្រូវ​អនុវត្តន៍​តាម​ច្បាប់​ក៏​ដូចជា​គោលការណ៍​ដែល​គេ​បាន​ចែង​នៅ​ពេល​ប្រកួត​ និង​រក្សា​កិត្តិយស​ឲ្យ​បាន​ល្អ ​ព្រោះ​ទៅ​នេះ​គឺ​ប្រកួត​តំណាង​ឲ្យ​ប្រទេស​ជាតិ។​

កីឡាករជម្រើសជាតិគុនខ្មែរ

គូ​បញ្ជាក់​ដែរ​ថា​ ចំពោះ​ពិធី​ជួបជុំ​ និង​សំណេះសំណាល​នេះ​មាន​ការ​ចូលរួម​ពី​លោក​ឧកញ៉ា​ ស្រី​ ចាន់ថន​ ម្ចាស់​ក្រុមហ៊ុន​ Skyland​ និង​ជា​អនុ​ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ និង​ឯកឧត្ដម​ តែម​ ម៉ឺន​ ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ រួម​និង​គ្រូ​បង្វឹក​ជម្រើស​ជាតិ​ កីឡាករ​ ម៉ឺន​ សុភា​ មឿន​ សុខហ៊ុច​ ឃីម​ ឌីម៉ា​ ឡៅ​ ចិត្រា​ និង​ វ៉ាន់​ វឿន៕​

ស្រាបៀរ​អង្គរ​មាន​មោទនភាព​គាំទ្រ​អត្តពលិក​ជាតិ​​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម ២០១៧ #ឆន្ទៈ​យើងបេះ​ដូង​យើង៕

ចុចអានអត្ថបទបន្ដ៖

កីឡា​៦​នេះ​​​កម្ពុជា​​រំពឹង​បាន​មេដាយ​មាស​​ ចុះ​កាល​២០១៥​ប្រទេស​ណា​ម្ចាស់​មេដាយ​​មាស​ខ្លះ?

ភ្លេច​ៗ​ត្រចៀក​ថ្ងៃ​នេះ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ផ្នែក​សកល​របស់​កម្ពុជា​វិល​ត្រលប់​ពី​ថៃ​ហើយ

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម