កត្តា​ប្រឈមមុខ ដែល​ធ្វើឲ្យ​មនុស្ស​ប្រុស​ស្រី មិន​ងាយ​មាន​កូន​បាន​

  • 2017-08-13 08:47:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តើ​អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​បុរស ​ប្រឈម​កាន់តែខ្លាំង​នឹង​ ភាព​មិន​អាច​មាន​កូន​បាន​ទៅ ​? ​សុខភាព​ទូទៅ និង​របៀប​រស់នៅ​របស់បុរស​អាច​ប៉ះពាល់​នឹង​គុណភាព និង​បរិមាណ​មេ​ជីវិត​ឈ្មោល​របស់​ខ្លួនឯង​បាន​។ កត្តា​ច្រើននាស់​ដែល​អាច​បន្ថយ​ចំនួន​របស់​មេ​ជីវិត​ឈ្មោល ឬ​គុណភាព​របស់​វា​បាន​ដូច​ជា​៖

  • ​អាយុ​កាន់តែច្រើន​
  • ​ប្រើ​ថ្នាំញៀន​
  • ​ប្រើ​ថ្នាំ​គ្មាន​វេជ្ជបញ្ជា​
  • ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ ឬ​ញឹកញាប់​
  • ​ជក់បារី​
  • ​ប៉ះពាល់​នឹង​ជាតិពុល​ដូចជា ថ្នាំ​សម្លាប់​សត្វល្អិត ជាតិ​សំណរ និង​ផ្សែង​បំពុល​បរិដ្ឋាន​
  • ​ព្យាបាល​ជំងឺ​មហារីក​ដោយ​ប្រើ​ថ្នាំ​មហារីក ឬ​បាញ់​កាំរស្មី​
  • ​មាន​បញ្ហា​សុខភាព​ដូចជា លើស​សម្ពាធ​ឈាម ជំងឺ​ទឹកនោម​ផ្អែម ជំងឺ​តម្រងនោម ឬ​បញ្ហា​អ័រម៉ូន​

​តើ​អ្វី​ទៅ​ដែល​ធ្វើឲ្យ​ស្ត្រី​ប្រឈម​កាន់តែ​ខ្លាំង​ នឹង​ភាព​មិន​អាច​មាន​កូន​បាន​ទៅ​? ការ​ដែល​មិន​ជ្រុះ​អូ​វ៉ុល និង​មិន​អាច​មាន​កូន​បាន​របស់​ស្ត្រី​ អាច​បណ្តាលមកពី​កត្តា​មួយចំនួន​ដូចជា​៖

  • ​អាយុ​កាន់តែច្រើន​
  • ​ប្រើ​ថ្នាំញៀន​
  • ​ប្រើ​ថ្នាំ​គ្មាន​វេជ្ជបញ្ជា​
  • ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ ឬ​ញឹកញាប់​
  • ​ជក់បារី​
  • ​ស្ត្រេ​ស និង​អស់កម្លាំង​
  • ​ហាត់​កីឡាអត្តពលកម្ម (​រត់​ម៉ា​រ៉ា​តុង ឬ​លើក​ទម្ងន់​)
  • ​មាន​ជំងឺ​កាមរោគ​
  • ​មាន​បញ្ហា​សុខភាព​ដូចជា លើស​សម្ពាធ​ឈាម និង​ទឹកនោមផ្អែម​
  • ​បញ្ហា​អ័រម៉ូន​ដូចជា ជំងឺ​ចង្កោម​រោគសញ្ញា​គីស​ច្រើន​គ្រាប់​ក្នុង​ក្រពេញ​អូ​វ៉ែ និង​ក្រពេញ​អូវ៉ែ​ខ្សោយ​៕

ចុចអាន៖

ប្រភព ៖ health.com.kh