ឃើញ​ម៉ាស៊ីន​សម្ងួត​សក់​តាម​សណ្ឋាគារគួរ​កុំ​ប្រើ​ ព្រោះ​ប៉ះពាល់​សុខភាព​ខ្លាំង​ហួស​ស្មាន

  • 2017-08-13 08:20:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធម្មតា ពេល​អ្នក​មាន​គម្រោង​ទៅ​សម្រាក​នៅ​សណ្ឋាគារ ឬ​ផ្ទះ​សំណាក់​ណា​មួយ ប្រាកដ​ជា​មិន​ចង់​វេច​របស់​ខ្លួន​ឯង​ទៅ​ច្រើន​ឡើយ ព្រោះ​គិត​ថា​នៅ​ទីនោះ​មាន​ស្រាប់​ៗ។ យ៉ាង​នេះ​ក្ដី តាម​ការ​ចុះ​ផ្សាយ​លើ​វិបសាយ The Independent បាន​បង្ហាញ​ថា​ម៉ាស៊ីន​សម្ងួត​សក់​នៅ​តាម​សណ្ឋាគារ ឬ​ផ្ទះ​សំណាក់​នោះ មិន​គួរ​ប្រើ​ប្រាស់​ឡើយ។

តាម​ការ​ស្រាវជ្រាវ​មួយ​របស់​អ្នក​ជំនាញ​ផ្នែក​អតិសុខុមសាស្រ្ដ​ឈ្មោះ Chuck Gerba បាន​បង្ហាញ​លទ្ធផល​ថា ម៉ាស៊ីន​សម្ងួត​សក់​តាម​សណ្ឋាគារ​នានា មាន​ផ្ទុក​ទៅ​ដោយ​មេរោគ​យ៉ាង​ក្រាស់ ដែល​អាច​ប៉ះ​ពាល់​ដល់​សុខភាព និង​គួរ​ចៀស​វាង​ប្រើ។ ការ​ស្រាវជ្រាវ​នេះ ធ្វើ​ឡើង​ដោយ​ផ្ទាល់​ទៅ​លើ​សណ្ឋាគារ​ចំនួន៩ ចាប់​ពី​លំដាប់​ផ្កាយ៣ ដល់​ផ្កាយ៥ នៅ​ក្រុង Los Angeles។

​លទ្ធផល​បង្ហាញ​ថា ម៉ាស៊ីន​សម្ងួត​សក់​គឺ​ជា​សម្ភារៈ​ដ៏​កខ្វក់​មួយ ក្នុង​ចំណោមសម្ភារៈ​ជា​ច្រើន​ដែល​ដាក់​ឲ្យ​ប្រើ​ប្រាស់​ដោយ​សណ្ឋាគារ។ ទោះ​បែប​នេះ អ្នក​ស្រាវជ្រាវ​បាន​បញ្ជាក់​ថា ផល​ប៉ះ​ពាល់​នោះ​មិន​មែន​ដោយសារ​ម៉ាស៊ីន​សម្ងួត​សក់ ផ្លុំ​ធូលី​ចេញ​មក​ក្រៅ​នោះ​ទេ គឺ​ដោយសារ​តែ​ម៉ាស៊ីន​សម្ងួត​​សក់ មិន​មែន​ជា​របស់​ត្រូវ​សម្អាត​សម្រាប់​អ្នក​រៀប​ចំ​បន្ទប់ ខុស​ពី​កែវ​ទឹក ឬ​បន្ទប់​ទឹក​ដែល​ត្រូវ​សម្អាត​យ៉ាង​យក​ចិត្ត​ទុក​ដាក់។

ប្រៀប​ដូច​ជា​អំពូល​ភ្លើង កុង​តាក់​ភ្លើង កូនសោ ព្រម​ទាំង​បញ្ជី​ម្ហូប​ដែរ គឺ​ម៉ាស៊ីន​សម្ងួត​​សក់ មិន​ត្រូវ​បាន​គេ​សម្អាត​ឡើយ ហើយ​វា​ត្រូវ​ប្រើ​ដោយ​មនុស្ស​ជា​ច្រើន ជា​ហេតុ​នាំ​ឲ្យ​មេរោគ​ជា​ច្រើន​តោង​ជាប់​ស្ទើរ​គ្រប់​ប្រភេទ។ លោក​បាន​ផ្ដល់​អនុសាសន៍ ឲ្យ​អ្នក​សម្អាត​បន្ទប់ ធ្វើ​ការ​សម្អាត​សម្ភារៈ​នោះ​ឲ្យ​បាន​ត្រឹម​ត្រូវ៕

ចុចអានអត្ថបទ៖

ប្រភព៖ Independent   ប្រែ​សម្រួល៖ គង់ វិសាល