ជ្រូក និង​គោ ស្ថិត​ក្នុង​ចំណោម​សត្វ​ឆ្លាត​ជាង​គេ​ទាំង១០ លើ​ផែន​ដី

  • 2017-08-14 04:57:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជ្រូក និង​គោ ត្រូវ​បាន​មជ្ឈដ្ឋាន​ទូ​ទៅ ចាត់​ទុក​ថា​ស្ថិត​ក្នុង​ចំណោម​សត្វ​ល្ងង់ ហើយ​នៅ​ពេល​មនុស្ស​ខ្សោយ​បញ្ញា ភាគ​ច្រើន​គេ​តែង​មាន​គំនិត​អវិជ្ជមាន​ប្រដូច​ទៅ​នឹង​សត្វ​ចិញ្ចឹម​ទាំង​២ ខាង​លើ។ ផ្ទុយ​មក​វិញ តាម​ការ​ស្រាវជ្រាវ​របស់​អ្នក​វិទ្យាសាស្ត្រ​នៅ National Geographic បាន​បង្ហាញ​ថា ជ្រូក​ជាប់​ចំណាត់​ថ្នាក់​លេខ៤ ឯ​គោ​ជាប់​ចំណាត់​ថ្នាក់​លេខ៨ ក្នុង​ចំណោម​សត្វ​ឆ្លាត​បំផុត​លើ​ផែន​ដី។

បើ​គិត​តែ​ក្នុង​ចំណោម​សត្វ​ចិញ្ចឹម ជ្រូក​ជា​សត្វ​ឆ្លាត​ជាង​គេ​បំផុត តែ​បើ​បើ​គិត​ពី​សត្វ​ទាំង​អស់ ជ្រូក​ជាប់​ចំណាត់​ថ្នាក់​លេខ៤។ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ជ្រូក​អាច​មាន​សមត្ថភាព​មើល​តាម​កញ្ចក់​ឆ្លុះ​ឃើញ​ចំណី​ពី​ក្រោយ និង​ព្យាយាម​បោក​ជ្រូក​ផ្សេង​ទៀត ដើម្បី​បង្វែង​ដាន លោភ​លន់​យក​ចំណី​នោះ​មក​ស៊ី​តែ​ឯង។ លើស​ពី​នេះ ជ្រូក​អាច​រៀន​បាន​ឆាប់​រហ័ស តាំង​ពី​លោត​ចូល​រង្វង់ រហូត​ដល់​លេង​វីដេអូ​​ហ្គេម។

ចំណែក​សត្វ​គោ​វិញ គេ​​តែង​ឃើញ​មាត់​ទំពា​ជា​ប្រចាំ ហើយ​ភាគ​ច្រើន​គឺ​យក​វា​ទៅ​ព្យួរ​រាស់​បម្រើ​ការងារ​ស្រែ​ចម្ការ ទាំង​មិន​ដឹង​ថា​វា​ជា​សត្វ​ឆ្លាត​បំផុត​លំដាប់​លេខ​៨ លើ​ផែន​ដី។ តាម​ការ​ស្រាវជ្រាវ​របស់​អ្នក​វិទ្យាសាស្ត្រ ដោយ​ចុះ​ផ្សាយ​លើ​កាសែត The Times បាន​បង្ហាញ​ថា គោ​មាន​អារម្មណ៍​មិន​ធម្មតា ថែម​ទាំង​មាន​សត្រូវ ហើយ​មាន​មិត្ត​មិន​ខុស​មនុស្ស​ឡើយ។ លើស​ពី​នេះ គោ​អាច​មាន​អារម្មណ៍​ទ្រាំ​នឹង​ការ​ឈឺ​ចាប់ ចេះ​ភ័យ​ខ្លាច និង​បារម្ភ ហើយ​ថែម​ទាំង​ខ្វល់​ពី​អនាគត​ទៀត​ផង។

ខាង​ក្រោម​នេះ ជា​សត្វ​ឆ្លាត​បំផុត​ទាំង​១០ លើ​ផែន​ដី៖

១. ក្អែក​ខ្មៅ

២. ផ្សោត

៣. កណ្ដុរ

៤. ជ្រូក

៥. ពូជ​ស្វា Bonobo

៦. ទា

៧. ដំរី

៨. គោ

៩. ឃ្មុំ

១០. កំប្រុក

ចុចអានអត្ថបទ៖

ប្រភព៖ MNN   ប្រែ​សម្រួល៖ គង់ វិសាល

អត្ថបទថ្មី