មហាសំណាង! មានលុយតែ៣ដុល្លារសោះ ផ្សងសំណាងឈ្នះបាន ១១លានដុល្លារ

  • 2017-08-14 07:35:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​អាមេរិក​រស់​នៅ​រដ្ឋ California ម្នាក់ បាន​ឈ្នះ​រង្វាន់​ធំ រហូត​ដល់​ទៅ ១១,៨ លាន​ដុល្លារ បន្ទាប់​ពី​បាន​ផ្សង​សំណាង​លើ​ម៉ាស៊ីន​ហ្គេម Slot Machine ត្រឹមតែ ៣ ដុល្លារ ខណៈ​កំពុង​ដើរ​វិស្សមកាល នៅ​ក្នុង​ទីក្រុង Las Vegas។

លោក Rodolfo T. (កណ្តាល)

បុរស​មហា​សំណាង​ខាង​លើ មាន​ឈ្មោះ​ថា Rodolfo T. បាន​ចូល​ផ្សង​សំណាង នៅ​ឯ​សណ្ឋាគារ និង​កាស៊ីណូ Fremont Hotel and Casino នៅ​ក្នុង​ទីក្រុង Las Vegas នៅ​វេលា​ម៉ោង​ប្រហែល ៦ កន្លះ​ល្ងាច កាល​ពី​ថ្ងៃ​អង្គារ​សប្ដាហ៍​មុន។

លោក Jim Sullivan អ្នក​គ្រប់គ្រង​ទូទៅ នៅ​ឯ​សណ្ឋាគារ និង​កាស៊ីណូ​ខាងលើ បាន​ប្រាប់​ឲ្យ​ដឹង​ថា ពួកគេ​ធ្លាប់​បាន​ផ្ដល់​រង្វាន់​រាប់ពាន់​ដង​រួច​មក​ហើយ ក្នុង​រយៈពេល ៦០ ឆ្នាំ​មក​នេះ ប៉ុន្តែ​មិន​ដែល​ដូច​លើក​នេះ​ទេ៕

ចុច​អាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង