ក្ដុកក្ដួល! ខ្សែជីវិតដ៏ជូរចត់របស់តារាចម្រៀងប្រុស ដើមកំណើតស្រី ត្រូវបានលាតត្រដាង!
- 2017-08-15 06:14:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្ដុកក្ដួល! ខ្សែជីវិតដ៏ជូរចត់របស់តារាចម្រៀងប្រុស ដើមកំណើតស្រី ត្រូវបានលាតត្រដាង!
ចន្លោះមិនឃើញ
តារាចម្រៀងហ្វីលីពីន ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនស្រឡាញ់ពេញចិត្ត ទឹកដមសំឡេង ជាពិសេសសមត្ថភាពស្រែកកម្រមានអ្នកធ្វើបាន កាន់តែត្រូវបានអ្នកគាំទ្រផ្ដោតការចាប់អារម្មណ៍មួយកម្រិតទៀត ក្រោយប្ដូរឈ្មោះថ្មី។
Jake Zyrus តារាចម្រៀងប្រុស ដែលវិវត្តខ្លួនពីតារាចម្រៀងស្រីមានឈ្មោះ Charice Pempengco មានអាយុត្រឹម ២៥ឆ្នាំប៉ុណ្ណោះ តែបើនិយាយពីទឹកដមសំឡេង និងស្ទីលក្នុងការច្រៀងរបស់លោកវិញ ពិតជាពិសេសណាស់។
ធ្លាប់តែឃើញច្រៀងលើឆាក តែកម្រមានអ្នកដឹងណាស់ថា តារារូបនេះមានប្រវត្តិជូរចត់យ៉ាងណា។ ដោយសារឪពុកម្ដាយលែងលះគ្នា ទើប Jake ធំឡើងជាមួយម្ដាយមានជីវភាពក្រខ្សត់ មិនមែនធូរធារឡើយ។ ព្រោះតែកត្តាជីវភាព ទើបនាំឲ្យក្មេងតូចកំព្រាឪពុករូបនេះចាប់ផ្ដើមចូលច្រៀងក្នុងកម្មវិធីប្រឡងចម្រៀងមួយ នៅអាយុ ៧ឆ្នាំ។ រហូតដល់ឆ្នាំ ២០០៥ វ័យរបស់ Jake កាន់តែធំ ហើយពេលនោះ លោកបានចូលរួមកម្មវិធីទូរទស្សន៍ដែលបង្ហាញសមត្ថភាពមួយក្នុងប្រទេសហ្វីលីពីនឈ្មោះថា "Little Big Star" ដែលនាំឲ្យមានអ្នកស្គាល់លោកជាហូរហែ។
ពីមួយឆ្នាំទៅមួយឆ្នាំ លោកកាន់តែទទួលបានការគាំទ្រច្រើនឡើងៗ ជាពិសេសរាល់ពេលបង្ហាញទេពកោសល្យច្រៀង មានមនុស្សមិនតិចទេទស្សនា។ ចំណុចមួយដែលធ្វើឲ្យមានអ្នកចាប់អារម្មណ៍ តារាចម្រៀងរូបនេះខ្លាំង គឺលើសម្រែកពេលស្រែកច្រៀងម្ដងៗ តាមរយៈបទចម្រៀងពិបាកច្រៀងជាច្រើនដូចជា "My Heart Will Go On”, “I Will Always Love You” និង “The Prayer” ជាដើម។
ខ្សែជីវិតរបស់ Jake ជួបរឿងរ៉ាវច្រើនណាស់ទាំងក្នុងគ្រួសារ និងជីវិតស្នេហា។ តួយ៉ាងកាលពីខែមេសា ឆ្នាំ ២០១៧នេះ លោកបានបែកបាក់ជាមួយមិត្តស្រីនាង Alyssa Quijano ក្រោយរស់នៅជាមួយគ្នាអស់រយៈពេល ៤ឆ្នាំ។ មិនយូរប៉ុន្មាន នៅឆ្នាំ ២០១៧ដដែល ក្នុងខែមិថុនា តារារូបនេះបានប្ដូរឈ្មោះដើម Charice Pempengco មកជា Jake Zyrus វិញ។ លោកធ្លាប់បានលើកឡើងក្នុងបទសម្ភាសន៍មួយថា លោកបានវះកាត់ដើមទ្រូងចេញ កាលពីខែមីនា និងបានចាក់បញ្ចូលអ័រម៉ូនភេទប្រុសវិញ ក្នុងខែមេសា។
ទស្សនាវីដេអូរបស់ Jake តាំងពីនៅជា ស្រី រហូតក្លាយជា ប្រុស
Jake ថែមទាំងបាននិយាយថា៖ "ខ្ញុំតែងអរគុណចំពោះជីវិតរបស់ Charice ដែលខ្ញុំធ្លាប់បានឆ្លងកាត់ រួមទាំងតន្ត្រីចម្រៀងដែលខ្ញុំធ្លាប់បានចែករំលែកនាពេលកន្លងមក។ ប៉ុន្តែអ្វីគ្រប់យ៉ាងដែលជារបស់នាង (Charice) លែងជាកម្មសិទ្ធិរបស់ខ្ញុំហើយ។ ខ្ញុំដោះលែងនាងឲ្យមានសេរីភាពហើយ”។
គួរបញ្ជាក់ផងដែរថា Jake បានកែប្រែក្លាយជា ប្រុស (Lesbian) ចាប់ពីឆ្នាំ ២០១៣ ហើយតែងរៀបចំខ្លួនជាបុរសលែងជានារីដូចមុន ព្រមទាំងមានសាក់ជាច្រើនថែមទៀតផង៕
ចុចអាន៖
ក្មេងស្រីហ្វីលីពីន ដែលធ្លាប់ច្រៀងជាមួយ Celine Dion សម្រេចកែខ្លួនពីស្រី មកប្រុស
រន្ធត់ចិត្ត តួស្រីម្នាក់ស្លាប់ពេលកំពុងថតរឿង Deadpool” វគ្គពីរ