Everton ទិញ​បាន​កីឡាករ Swansea ម្នាក់​តម្លៃ​​បំបែក​កំណត់​ត្រា​ក្លឹប

  • 2017-08-16 02:03:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Everton បាន​យល់​ព្រម​ចុះ​កិច្ចសន្យា​ផ្ទេរ​យក​ខ្សែ​បម្រើ​ Gylfi Sigurdsson ពី​ក្រុម Swansea Cityហើយ​  ក្នុង​តម្លៃ​៤៥​លាន​ផោន។ ​

​កីឡាករ​សញ្ជាតិ​អ៊ីស្លង់​​រូប​នេះ​រក​បាន​៩​គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​ដៃ​គូ​ទាត់​ចូល​១៣​គ្រាប់​​កាល​ពី​រដូវ​កាល​មុន ជួយ​ក្រុម​ក្ងាន Swanseaរួច​ផុត​ពី​តំបន់​គេ​កាត់​ចោល​កាល​ពី​រដូវ​កាល​មុន។ កីឡាករ​វ័យ​២៧​ឆ្នាំ​នឹង​​ទៅ​ពិនិត្យ​សុខភាព​នៅ​កីឡដ្ឋាន Goodison Park  ក្នុង​ថ្ងៃ​នេះ។

​ការ​ផ្ទេរ​នេះ​ធ្វើ​ឲ្យ Gylfi Sigurdsson ​ក្លាយ​ជា​កីឡាករ​មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាង​គេ​ក្នុងEverton វ៉ា​កំណត់​ត្រា​របស់ Romelu Lukaku ដែល​ចាកចេញ​ពី  Chelsea ​ក្នុង​តម្លៃ​ខ្លួន​៣១,៨​លាន​ផោន កាល​ពី​ឆ្នាំ​២០១៤។ គិត​​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​​នៅ​រដូវ​ក្ដៅ​នេះ Everton បាន​ចំណាយ​ប្រាក់​អស់​១០០​លាន​ផោន​ហើយ៕ ​​

ចុចអាន៖

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ