រន្ធត់ចិត្តពេល Chris Brown រំលឹករឿងយប់ដែលខ្លួនវាយអតីតមិត្តស្រី Rihanna
- 2017-08-16 03:17:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រន្ធត់ចិត្តពេល Chris Brown រំលឹករឿងយប់ដែលខ្លួនវាយអតីតមិត្តស្រី Rihanna
ចន្លោះមិនឃើញ
តារាចម្រៀង Chris Brown បាននិយាយរៀបរាប់ពីហេតុការណ៍កើតឡើងនៅយប់ ដែលលោកវាយអតីតមិត្តស្រី Rihanna កាលពីឆ្នាំ ២០០៩។
តារាវ័យ ២៨ឆ្នាំរូបនេះបាននិយាយពីហេតុការណ៍នោះតាមរយៈឃ្លីបវីដេអូមួយសម្រាប់ឯកសារបស់លោកដែលមានឈ្មោះថា "Chris Brown: Welcome To My Life” បានរៀបរាប់ពីរឿងមួយដែល Chris សារភាពប្រាប់ Rihanna ពីរឿងធ្លាប់ទាក់ទងជាមួយនឹងអតីតគូស្នេហ៍ដែលធ្លាប់ធ្វើការឲ្យលោក ហើយទោះបីជាលោកព្យាយាមប្រាប់ Rihanna ថាពួកគេមិនមានមនោសញ្ចេតនាចំពោះគ្នាយ៉ាងណាក៏ដោយ ក៏ការសារភាពនេះបានធ្វើឲ្យលោកនិង Rihanna មានរឿងរង្គោះរង្គើខ្លាំង។
Chris Brown បានបន្តទៀតថា ចាប់ពីពេលនោះមក Rihanna ស្អប់លោកហើយទោះបីជាលោកព្យាយាមយ៉ាងណាក៏នាងលែងទុកចិត្តលោកដែរ ហើយបន្ទាប់មកទំនាក់ទំនងអ្នកទាំងពីរក៏ចាប់ផ្ដើមមានកម្ដៅខ្លាំងរហូតដល់ថ្នាក់វាយតប់គ្នាម្ខាងៗ។
មិនត្រឹមតែប៉ុណ្ណោះ Chris បានបញ្ជាក់ថាទាំងលោកនិង Rihanna សុទ្ធតែដៃដល់ដូចគ្នាសម្រាប់ការប្រើអំពើហិង្សា រហូតដល់ថ្នាក់អ្នកទាំងពីរបាននិយាយដាក់គ្នាថា "ពួកយើងកំពុងតែធ្វើអ្វី?”។
”ខ្ញុំមានអារម្មណ៍ថាដូចជាបិសាចអីចឹង" Chris និយាយ។
នៅយប់កើតហេតុ នារីម្នាក់ដែល Chris Brown សារភាពប្រាប់ Rihanna ស្រាប់តែបង្ហាញខ្លួនខណៈដែលលោកនិង Rihanna កំពុងមានវត្តមាននៅទីនោះ។
បន្ទាប់មកទើប Rihanna អន់ចិត្តហើយអ្នកទាំងពីរក៏បានវាយតប់គ្នានៅក្នុងឡាន Lamborghni ដែលធ្វើឲ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំង។
ក្រោយហេតុការណ៍នោះកើតឡើង Chirs Brown ត្រូវបានគេប្ដឹងឲ្យធ្វើការបំរើសេវាសង្គមអស់រយៈពេល៦ខែ ខណៈឯ Rihanna បានលើកឡើងពីរឿងនេះយកទៅនិយាយក្នុងកម្មវិធី Oprah's Next Chapter កាលពីឆ្នាំ ២០១២ ទាំងទឹកភ្នែករលីងរលោង៕
ចុចអានអត្ថបទ៖
Chris Brown ធ្លាប់គិតសម្លាប់ខ្លួន បន្ទាប់ពីវាយអតីតមិត្តស្រី Rihanna
១០ឆ្នាំក្នុងសិល្បៈ Rihanna ធ្លាប់មានទំនាក់ទំនងស្នេហ៍ជាមួយតារាណាខ្លះ?