ទង្វើ​១​​ដ៏​ផ្អែម​ល្ហែម​របស់​ Tae Hee ធ្វើ​ដាក់​ប្ដី​​ ​គេ​ច្រណែន​ Rain គ្រប់គ្នា!

  • 2017-08-16 03:54:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ស្រី​កូរ៉េ​មុខ​ស្រទន់​មាន​មន្តស្នេហ៍​ Kim Tae Hee ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ភរិយា​ដ៏​ឧត្ដម​ ដែល​ចេះ​យល់​ទុក្ខ​ធុរៈ​ស្វាមី​ ពេលកំពុង​មមាញឹក​នឹង​ការងារជាច្រើន។

កាយវិការ​ដ៏​គួរ​ឲ្យ​រំភើប​នេះ​ បាន​បង្ហាញ​ឡើង​ច្បាស់​​កាល​ពី​ពេល​ថ្មីៗ​នេះ​ នៅ​ពេល​ដែល​ភរិយា​របស់​ Rain រូប​នេះ​ ផ្ដល់​នូវ​ការ​គាំទ្រ​រឿង​ថ្មី​របស់​ Rain ដោយ​បាន​បញ្ជូន​ឡាន​កាហ្វេ​ទៅកាន់​កន្លែង​ថត​រឿងនោះ។

លើស​ពី​នេះ​ នាង​មិន​មែន​ផ្ញើ​ជូន​តែ​ចំពោះ​ប្ដី​ជាទី​ស្រឡាញ់​ទេ​ តែ​ក៏សម្រាប់​តួ​សម្ដែង​ផ្សេងទៀត​ និង​ក្រុម​ការងារ​ទាំង​មូល​ដែរ។ ជាមួយ​គ្នា​នោះ​ ភ្ជាប់​មក​ជាមួយ​ឡាន​ ក៏​មាន​សារ​មួយ​ឃ្លា​របស់​ Kim Tae Hee ដែរ​ ដោយ​បាន​សរសេរ​ថា៖ "អ្នក​ទាំង​អស់​គ្នា​ប្រឹងប្រែង​ធ្វើការ​ណាស់​ ក្នុង​អំឡុង​ពេល​រដូវ​ក្ដៅ​នេះ។ ជូនពរ​ទាំង​តួ​សម្ដែង​ និង​ក្រុមការងារ​ទាំង​អស់​ សូម​មាន​កម្លាំង​មាំមួន​រហូត​ការងារ​ចប់​សព្វគ្រប់”។

នេះ​ជា​សន្ដាន​ចិត្ត​​ល្អ​បំផុត​របស់​តារា​ស្រី​រូប​នេះ​ ហើយ​នាង​ក៏​ជា​ឧត្ដម​ភរិយា​ដ៏​គួរ​ឲ្យ​ស្រឡាញ់​របស់​កំពូល​តារា​ប្រុស​កូរ៉េ​ Rain ដែរ។ អ្នក​គាំទ្រ​តែង​លាន់​មាត់​ថា​ តារា​ប្រុស​រូប​នេះ ជា​មនុស្ស​ប្រុស​ដែល​មាន​សំណាង​ ដែល​មាន​ភរិយា​ប្រកប​ដោយ​ចរិយា​មារយាទ​ប្រពៃ​បែបនេះ ហើយ​ធ្វើ​ឲ្យ​ប្រុសៗ​ដទៃ​ទៀត​ច្រណែន​នឹង​ជោគវាសនា​របស់​ លោក​មិន​តិច​ទេ៕

ចុចអាន៖

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី