ក្ដៅៗ! ទីបំផុត Taeyang បញ្ចេញ​ MV ២បទ​សម្រាប់​អាល់​ប៊ុម​ថ្មី​!

  • 2017-08-16 10:17:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Taeyang សមាជិក​ក្រុម​ចម្រៀង BigBang បានបញ្ចេញ​វីដេអូ​ចម្រៀង​ពីរ​បទ​ ​ក្នុង​អាល់​ប៊ុម​ទោល​ថ្មី​របស់​ខ្លួន​ "White Night” គឺ​បទ "Wake Me Up” និង​បទ "Darling” ។

Taeyang

សម្រាប់​បទ "Darling” និពន្ធ​ដោយ​លោក Teddy ដែល​ជា​ផលិតករ​ល្បី​ឈ្មោះ​ម្នាក់​ប្រចាំ​ផលិតកម្ម​ YG និង​សម្រួល​បទ​ភ្លេង​ដោយ​ Teddy, 8!, Brian Lee, Choice37 និង Future Bounce ដែល​​ជា​បទ​ទី​១​សម្រាប់​អាល់​ប៊ុម​ទោល​ថ្មី​ "White Night” ខណៈ​បទ​ចម្រៀង "Wake Me Up” និពន្ធ​ដោយ​លោក Kush និង Joe Rhee សម្រួល​បទ​ភ្លេង​ដោយ​ Kush, Joe Rhee, និង R. Tee ជា​បទ​ទី​ពីរ​សម្រាប់​អាល់​ប៊ុម​នេះ​ដូច​គ្នា។

“Wake Me Up” គឺ​ជា​បទ​ចម្រៀង​និយាយ​អំពី​ការ​មិន​ចង់​ភ្ញាក់​ពី​អារម្មណ៍​នៃ​ក្ដី​ស្នេហា​ពិត ដែល​វីដេអូចម្រៀង​បង្ហាញ​ពី Taeyang មាន​បារត​ភ្លឺ​ផ្លេកៗ​លើ​ខ្លួន​និង​រត់​គេច​ពី​ភាព​ងងឹត។ ចំណែក​ឯ​ក្នុង​បទ "Darling” វិញ​បង្ហាញ​ពី​ Taeyang និង​គូស្នេហ៍​បាន​ឈរ​កណ្ដាល​ខ្យល់​និង​ធូលី​ ដែល​សំដៅ​ទៅ​លើ​​ពេល​វេលា​មិន​ល្អ​ៗ​នៅ​ក្នុង​ទំនាក់​ទំនង​ស្នេហា៕

តោះ! អីចឹង​មើល​ MV ទាំង​ពីរ​នេះ​មើល៍ មួយ​ណា​ល្អ​ជាង​គេ?

វីដេអូ​ចម្រៀង​បទ "Darling"

វីដេអូ​ចម្រៀង​បទ "Wake Me Up"

ចុច​អាន​អត្ថបទ៖

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ ធារ៉ូ