ក្រុម Big Bang នឹងបាត់ខ្លួនមួយរយៈក្រោមហេតុផលនេះ…

  • 2017-08-16 11:43:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពី T.O.P សមាជិកក្រុមចម្រៀងកូរ៉េបុរស Big Bang មានរឿងអាស្រូវយោធាពាក់ព័ន្ធការប្រើគ្រឿងញៀនរួចមក ស្រាប់តែមានសមាជិកផ្សេងទៀតប្រកាសផ្អាកពីសិល្បះដែរ។

Daesung

Daesung ដែលថ្មីៗនេះបានសម្តែងក្នុងការប្រគុំតន្រ្តីទោលក្នុងប្រទេសជប៉ុនកាលពីថ្ងៃទី ១២ សីហាកន្លងទៅបានប្រាប់ទៅអ្នកគាំទ្ររបស់ខ្លួនថា ក្រុម Big Bang នឹងបាត់មុខមួយរយៈដោយសារតែបំពេញកាតព្វកិច្ចយោធា ។ ហើយរូបគេក៏ត្រូវចុះឈ្មោះបម្រើយាធាដែរ ។ Daesung និយាយថា ខ្ញុំគិតថាសល់ពេលមិនច្រើនទៀតទេចំពោះការប្រគុំតន្រ្តីទោល ព្រោះរូបខ្ញុំផ្ទាល់ក៏ដូចជាសមាជិក Big Bang នឹងមានកាតព្វកិច្ចយោធាបន្ទាប់ពីសមាជិកផ្សេងទៀតបញ្ចប់សកម្មភាពផ្សព្វផ្សាយក្នុងឆ្នាំនេះ ។

យ៉ាងណាមិញ Daesung នឹងត្រូវមានការប្រគុំតន្ត្រីទោលរបស់លោកនៅកោះ Hawaii សហរដ្ឋអាមេរិកថ្ងៃទី ៦ និងទី ៧ ខែមករា ២០១៨ ។ រំឮកថា កូរ៉េខាងត្បូងមានច្បាប់យោធាតម្រូវឱ្យបុរសដែលមានកាយសប្បទាមាំមួនអាយុចន្លោះពី ១៨ទៅ៣៥ឆ្នាំត្រូវបំពេញកាតព្វកិច្ចយាធារយៈពេល២ឆ្នាំ៕

ប្រភព៖ Koreaboo   ប្រែសម្រួល៖ សិរីបុទ្រ

អត្ថបទពេញនិយម