ពិការកាយមិនពិការចិត្ត! កម្មករសំណង់ដៃម្ខាង ត្រដររកប្រាក់ចិញ្ចឹមម្ដាយចាស់ កំពុងល្បី
- 2017-08-21 04:38:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិការកាយមិនពិការចិត្ត! កម្មករសំណង់ដៃម្ខាង ត្រដររកប្រាក់ចិញ្ចឹមម្ដាយចាស់ កំពុងល្បី
ចន្លោះមិនឃើញ
កម្មករសំណង់ពិការដៃម្ខាងម្នាក់ បានធ្វើឲ្យអ្នកប្រើប្រាស់អ៊ីនធឺណិតជាច្រើនរំជួលចិត្តអាណិត និងកោតសរសើរមិនតិចទេ ព្រោះតែគាត់បានតស៊ូជម្នះរាល់ឧបសគ្គច្រើនមិនអស់ក្នុងការស្វែងរកចំណូលប្រចាំថ្ងៃ។
Tao Jinpin បានពិការដៃម្ខាង តែក្លាយបុគ្គលល្បីលើបណ្ដាញសង្គមចិន។ លោកមានអ្នកគាំទ្រ (Fan) ប្រមាណជិត ៨០ម៉ឺននាក់ ដែលតែងតែចាំមើលគាត់ធ្វើការដូចជា យួរ លី សែងឥដ្ឋ ស៊ីម៉ង់នៅការដ្ឋានសំណង់ជាប្រចាំ។
លោកមានអាយុ ២៤ឆ្នាំ រស់នៅទីក្រុង Shijiaxhuang ខេត្តហេបេ ភាគខាងជើងប្រទេសចិន។ គាត់បានបាត់បង់ដៃស្ដាំដោយសារគ្រោះថ្នាក់ចរាចរណ៍កាល ៨ឆ្នាំមុន។ ដើម្បីឲ្យរបួសជាសះស្បើយ គឺត្រូវការពេលវេលាយូរ និងមានការឈឺចាប់ណាស់។ ក្រោយជារបួសមក លោកបានធ្វើជាកម្មករសំណង់ទាំងមានដៃម្ខាងរុញរទេះ បែកញើសជោកខ្លួន។
លោករុញរទេះផ្ទុកដោយស៊ីម៉ង់លាយធ្ងន់ៗ ហើយគាត់ចង់បង្ហាញថា ខ្លួនអាចធ្វើកិច្ចការដូចមនុស្សដទៃបាន។ មានពេលមួយ មិត្តរួមការងាររបស់លោក បានថតវីដេអូបង្ហោះលើបណ្ដាញសង្គមបង្ហាញពីការធ្វើការរបស់គាត់ រួចក៏បានធ្វើឲ្យមនុស្សជាច្រើនចាប់អារម្មណ៍តែម្ដង។
ចំណែកម្ដាយរបស់ Tao Jinjin បានរៀបរាប់ថា ភាពខ្លាំងរបស់កូនប្រុសរូបនេះ គឺទទួលបានកម្លាំងចិត្តពីអ្នកប្រើប្រាស់អ៊ីនធឺណិត ជាអ្នកជំរុញ និងលើកទឹកចិត្តឲ្យគាត់ប្រឹងប្រែងធ្វើការដើម្បីផ្លាស់ប្ដូរអនាគត។
លោក Tao Jinjin អាចរកចំណូលដោយលក់កម្លាំងពលកម្មបាន ១០០យ័ន ឬប្រមាណ ១៥ដុល្លារ ក្នុងមួយថ្ងៃពីការដ្ឋានសំណង់ ប៉ុន្តែដោយសារតែគាត់ Live វីដេអូលើបណ្ដាញសង្គម ចំណូលប្រចាំខែរបស់គាត់អាចកើនដល់ ១ ២០០ដុល្លារ ព្រោះមានសប្បុរសជនជួយខ្លះៗ។ Jinjin និយាយថា ថ្ងៃណាមួយលោកនឹងរៀបការ និងក្លាយជាឪពុករបស់គេហើយ។ លោកបន្តថា លោកព្យាយាមធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីផ្លាស់ប្ដូរពីកម្មករសំណង់ទៀតផង៕
ចុចអាន៖
ឪពុកពិការដៃសងខាង ខំបើកបរជញ្ជូនឥវ៉ាន់ ចិញ្ចឹមប្រពន្ធកូនមិនដែលត្អូញមួយម៉ាត់
អាយុជាង ៧០ឆ្នាំ ត្រដរវ៉ៃថ្មភ្នំលក់ទាំងភ្នែកពិការ ដើម្បីជីវភាពគ្រួសារ និងចិញ្ចឹមចៅ
ម្តាយតស៊ូជម្នះរាប់ពាន់ឧបសគ្គ ចិញ្ចឹមកូនពិការ រហូតបានចូលរៀនសាលាល្បីមួយ