ស្មានមិនដល់ តារាប្រុសស្រី ៥រូបនេះ ត្រូវរងទុក្ខដោយសារមេរោគអេដស៍សោះ!
- 2017-08-22 07:21:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្មានមិនដល់ តារាប្រុសស្រី ៥រូបនេះ ត្រូវរងទុក្ខដោយសារមេរោគអេដស៍សោះ!
ចន្លោះមិនឃើញ
ជម្ងឺអេដស៍ គឺជាប្រភេទជម្ងឺដ៏សាហាវបំផុត ដែលបានបំផ្លាញអនាគត និងជីវិតមនុស្សជាច្រើនក្នុងសង្គមនាពេលកន្លងមក។ វាជាឃាតកដៃឆើត កំណាចបំផុត មិនស្គាល់ថាអ្នកណាជាអ្នកណា មានការងារជាអ្វីឡើយ បើហ៊ានប្រហែសនោះវា នឹងតាមធ្វើបាបដល់ទីបញ្ចប់។
ជាក់ស្ដែងចំពោះតារាចំនួន ៥ដួង ដែលតែងបម្រើអារម្មណ៍មហាជន តាមរយៈការសម្ដែង និងទេពកោសល្យសិល្បៈរបស់ពួកគេ ក៏បានធ្លាក់ខ្លួនស្ទើរមិនគួរឲ្យជឿ ក្រោយក្លាយខ្លួនជាជនរងគ្រោះ ផ្ទុកមេរោគអេដស៍៕
១. តារាសម្ដែង Brad Davis
Brad Davis គឺជាតារាសម្ដែងជនជាតិអាមេរិក ដែលរកឃើញថាបានផ្ទុកមេរោគអេដស៍ (HIV) ក្នុងឆ្នាំ១៩៨៥។ លោកបានលាក់រឿងជាសម្ងាត់ រហូតដល់ថ្ងៃលោកសម្រេចបញ្ចប់ជីវិតខ្លួនឯង ដោយប្រើប្រាស់គ្រឿងញៀនជ្រុល កាលពីថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ១៩៩១ ក្នុងទីក្រុង Los Angeles។ មុនស្លាប់ Brad បានបន្សល់ទុកពាក្យពេចន៍ថា ខ្លួនព្យាយាមរក្សារឿងនេះ មិនឲ្យអ្នកណាដឹង ព្រោះចង់បន្តការងារ និងជួយគ្រួសារឲ្យបានច្រើន។
២. លោក Pedro Pablo Zamora
Pedro ត្រូវបានមហាជនជាច្រើនស្គាល់ តាមរយៈកម្មវិធីទូរទស្សន៍មួយ។ លោកក៏ជាជនរងគ្រោះដែលបានផ្ទុកមេរោគអេដស៍ដែរ។
៣. តារាសម្ដែង Nisha Noor
តារាសម្ដែងរូបនេះ ធ្លាប់បានបង្ហាញស្នាដៃ និងសមត្ថភាពសម្ដែងតាមរយៈភាពយន្តជាច្រើន ហើយរឿងទាំងនោះសុទ្ធតែជារឿងល្បីៗ។ ក្រោយមកមានបញ្ហាមួយចំនួនទាំក់ទងនឹងងាជីពរបស់នាង ចាហេតុធ្វើឲ្យតារាស្រីរូបនេះសម្រេចចិត្តដកខ្លួនពីពិភពលសិល្បៈ។ ជាអកុសល ក្រោយមក មានព័ត៌មានថា នាងមានជំងឺអេដស៍។
៤. តារាប្រុស Keith Haring
ចំណែកតារាប្រុសរូបនេះវិញ គឺជាតារាប្រុសរបស់អាមេរិក ហើយក៏ជាបុគ្គលសកម្មម្នាក់ក្នុងសង្គមផងដែរ។ លោកត្រូវបានរកឃើញថា មានផ្ទុកមេរោគអេដស៍ ក្នុងខែ កក្កដា ឆ្នាំ ១៩៨៧។
៥. តារាសម្ដែង Timothy Patrick Murphy
Timothy គឺជាតារាសម្ដែងជនជាតិអាមេរិក ដែលទទួលបានការគាំទ្រគួរសមក្នុងសង្គមសិល្បៈអាមេរិក។ គួរឲ្យស្ដាយ លោកបានផ្ទុកមេរោគអេដស៍ ហើយក្រោយមក ដោយសារសុខភាពដុនដាបខ្លាំង លោកក៏បានទទួលមរណភាពក្នុងឆ្នាំ ១៩៨៨ នៅអាយុ ២៩ឆ្នាំ។ តាមវិបសាយ Wikipedia បានលើកឡើងថា តារាប្រុសរូបនេះក៏ធ្លាប់បានរួមភេទជាមួយតារាសម្ដែង Brad Davis ដែរ៕
ចុចអាន៖